logo

បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិបម្រើពិធីរំលឹកខួបលើកទី៧០ នៃទិវាជ័យជំនះ Dien Bien Phu

2024/5/6 | 11:38:00

(VOVWORLD) - នារសៀលថ្ងៃទី ៥ ឧសភា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ក្រសួង ព័ត៌មាននិងគមនាគមន៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិដើម្បីបម្រើពិធីរំលឹកខួប លើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu។

ទិដ្ឋភាពនៅពិធីសម្ពោធ។ (រូបថត៖ VNA)
មានទីតាំងនៅជាន់ទី ៣ នៃមជ្ឈមណ្ឌលសន្និបាតខេត្ត Dien Bien មជ្ឈមណ្ឌល សារព័ត៌មានអន្តរជាតិ បម្រើពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ត្រូវបានបំពាក់យ៉ាងពេញលេញដោយ កុំព្យូទ័រ ខ្សែបញ្ជូន រូបភាពនិងព័ត៌មានជាច្រើនទៀតដែលទាក់ទងនឹងពិធីរំលឹកខួប ក៏ដូចជាព័ត៌មានអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Dien Bien សម្រាប់ អ្នកសារព័ត៌មានក្នុងស្រុកជាង ២២០ នាក់ និងអ្នកសារព័ត៌មានអន្តរជាតិជិត ៤០ នាក់ ដែលមានវត្តមាននៅទីក្រុង Dien Bien ក្នុងឱកាសនេះ។
ក្នុងឱកាសនេះ គណៈកម្មការរៀបចំក៏បានតាំងបង្ហាញកាសែតកងទ័ពប្រជាជន ច្បាប់លេខពិសេសចំនួន ៣៣ ក្បាលដែលបានបោះពុម្ពផ្សាយនៅសមរភូមិក្នុងឆ្នាំ ១៩៥៤ រួមជាមួយនឹងការតាំងពិព័រណ៍រូបថត និងវីដេអូក្រោមប្រធានបទ “រីករាយវៀតណាម - Happy Vietnam ឆ្នាំ២០២៤”៕
TAG
VOV/VOVworld/មជ្ឈមណ្ឌល/សារព័ត៌មាន/រំលឹកខួប/៧០ ឆ្នាំ/ជ័យជំនះ/Dien Bien Phu

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត