logo

បុគ្គលគំរូក្នុងការងារមនុស្សធម៌ចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

2016/12/22 | 07:17:43

_លោកស្រីLe Thi Thanh Thuy ជានាយិកាធនា
គារ​Petrolimex​សាខា​ខេត្ត​Ba Ria – Vung Tauភាគ
ខាងត្បូងវៀតណាម។ដោយមានការយោគយល់និង
ទឹកចិត្ត​សប្បុរសធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង
ទៅនេះ លោកស្រីបានធ្វើសកម្មភាពជាច្រើនជួយ
ឧបត្ថម្ភដល់ជនក្រីក្រ ពិសេសគឺក្រុមជនរងគ្រោះ
ដោយជាតិគីមីពុលពណ៌លឿងទុំនៅក្នុងទូទាំប្រទេស។

VOVWORLD_លោកស្រីLe Thi Thanh Thuy ជានាយិកាធនាគារ​Petrolimex​
សាខា​ខេត្ត​Ba Ria – Vung Tauភាគខាងត្បូងវៀតណាម។ដោយមានការយោគយល់
និងទឹកចិត្ត​សប្បុរសធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ លោកស្រីបានធ្វើ
សកម្មភាពជាច្រើនជួយឧបត្ថម្ភដល់ជនក្រីក្រ ពិសេសគឺក្រុមជនរងគ្រោះដោយ
ជាតិគីមីពុលពណ៌លឿងទុំនៅក្នុងទូទាំប្រទេស។

          មុននេះគ្រួសាររបស់លោកស្រីLe Thi Thanh Thuyមានស្ថានភាពក្រីក្របាន
ជា​លោក​​ស្រីមានការយោគយល់យ៉ាងជ្រាលជ្រៅជាមួយអ្នកក្រីក្រ ​ពិសេសគឺ​ជន​រង​
គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។ដោយប្រើប្រាក់សំចៃរបស់ប្ដីប្រពន្ធខ្លួនរួម
ជាមួយការរួមវិភាគទានពីមិត្តភ័ក្ដិនិងសប្បុរសជនចាប់តាំងពីឆ្នាំ២០១០មក
លោកស្រីទទួលចិញ្ចឹមកុមារពិការចំនួន៦៨នាក់ដែលជាជនរងគ្រោះដោយជាតិ
គីមីពុលពណ៌លឿងទុំ។ក្នុងរយៈពេលដូចគ្នានេះ ជារៀងរាល់ខែលោកស្រីThuyធ្វើ
ការផ្ដល់អង្ករនិងមីកញ្ចប់ចំនួន៤០០គីឡូក្រាមជូន៤០គ្រួសារដែលមានសមាជិក
រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅស្រុកTan Thanh ខេត្តBa Ria – Vung
 Tauទៀតផង។លោកស្រីបានថ្លែងថា

   “ ក្រៅពីការជួយឧបត្ថម្ភខាងសំភារៈ ជនរងគ្រោះដោយជាតិគីមីពុលពណ៌​
លឿងទុំក៏ត្រូវការការយោគយល់ លើកទឹកចិត្តពីសហគមន៍ដើម្បីជំនៈពុះពារលើ
ស្ថានភាពលំបាកផងដែរ។ប្រការដែលធ្វើឲ្យខ្ញុំសុភមង្គលនោះគឺបានថែទាំចិញ្ចឹម
បីបាចជនរងគ្រោះដោយជាតិគីមីពុលពណ៌​លឿងទុំទាំង៦៨នាក់អស់មួយជីវិត
ដោយមានការ​ចែក​រំលែកពីមនុស្សគ្រប់រូប។ខ្ញុំក៏កសាងផ្ទះកុសលទានសំរាប់ជន
រងគ្រោះដោយជាតិគីមីពុលពណ៌​លឿងទុំផងដែរ។ចំពោះរូបខ្ញុំគេជាក្រុមមនុស្ស
ដែលគួរតែបានទទួល​ការ​ចែក​រំលែកជាច្រើនបំផុត”។

        លោកស្រីLe Thi Thanh Thuyជានិច្ចកាលឈានមុខគេក្នុងចលនារៃអង្គាស
​ជួយ​គាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌​លឿងទុំ។អាស្រ័យលើការរួមវិភាគ
ទានពី​មិត្តភ័ក្ដិនិង​ក្រុមសប្បុរសជនលោកស្រីរៃអង្គាសបានប្រាក់ចំនួន២ពាន់
លានដុង​សំរាប់​ផ្ដល់ជូនសកម្មភាពមនុស្សធម៌នានា។ស្នាដៃរបស់លោកស្រីThuy
ត្រូវបានរដ្ឋអំណាចនិងអង្គការមហាជនក្នុងតំបន់កត់សំគាល់។តាមលោក
Nguyen Van Nhan ប្រធាន​សមាគម​ជនរងគ្រោះដោយជាតិគីមីពុលពណ៌​លឿង
ទុំDioxin ខេត្តBa Ria – Vung Tauបានឲ្យដឹង​ថា

        “ អស់រយៈពេល៤ឆ្នាំជាប់ៗគ្នាជារៀងរាល់ខែលោកស្រីThuy​បានចល​នា
មិត្តរួម​អាជីព​ បុគ្គលិកនិងមិត្តភ័ក្ដិ រៃអង្គាសសំរាប់ជួយឧបត្ថម្ភដល់ជនរង
គ្រោះ​ដោយជាតិគីមី​ពុល​ពណ៌​លឿងទុំចំនួន៨០នាក់។ក្រៅពីនេះលោកស្រីក៏
ជួយដល់ប្រជាពលរដ្ឋដែល​មានស្ថានភាពលំបាកដទៃទៀតផងដែរ។អាច
និយាយបានថាលោកស្រីជាបុគ្គលគំរូលើការងារមនុស្សធម៌សង្គម”។

លោកស្រីLe Thi Thanh Thuyជានិច្ចកាលឈានមុខគេក្នុងចលនារៃអង្គាសជួយគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ


        មានម្ដងតាមរយៈការអានកាសែតលោកស្រីLe Thi Thanh Thuyដឹងថា​គ្រួសារ
លោក​ Nguyen Thai Ha នៅស្រុកNghia Dan ខេត្តNghe Anភាគកណ្ដាលវៀត​ណាម
​មាន​ជីវភាពរស់នៅ​លំបាក​តោកយ៉ាកដោយសារមានសមាជិក៣នាក់រងឥទ្ធិពល
​ជាតិ​គីមី​ពុល​​ពណ៌លឿងទុំ។បន្ទាប់មកលោកស្រីបានទាក់ទងភ្លាមៗជាមួយលោក
Ha ដើម្បីជួយ​ឧបត្ថម្ភ។ស្ដីពីរឿងនេះ​លោក Nguyen Thai Haបានរៀបរាប់ដោយការ
រំជួលចិត្តថា

 “ ជារៀងរាល់ខែលោកស្រី Thuy ផ្ទេរប្រាក់ចំនួន៥០ហ្មឺនដុងជូនខ្ញុំសំរាប់ទិញ
អង្ករ​ហើយ​គាត់​ក៏​តែងតែទូរស័ព្ទមកសាកសួរសុខទុក្ខម្ដាយនិងបងប្អូនខ្ញុំដែរ។​
ប្រាក់ទាំងនេះ​ជួយគ្រួសារខ្ញុំបន្ធូរបន្ថយនូវការលំបាកជាពិតប្រាកដ។គាត់ជា
មនុស្សល្អណាស់”។

        ដោយមានស្នាដៃល្អប្រសើរក្នុងការងារមនុស្សធម៌សង្គមលោកស្រីLe Thi
Thanh Thuyត្រូវបានលើកសរសើជាច្រើនលើកព្រមទាំងជាដំណាងខេត្តBa Ria –
Vung Tau​ដែលត្រូវបានលើកតំកើងនៅមហាសន្និបាតប្រលងប្រណាំងរបស់
សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌​លឿងទុំDioxinទូទាំងប្រទេស
ទៀតផង៕

TAG
លោកស្រីLe Thi Thanh Thuy/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត