logo

បឹង Ta Dung - "ឈូងសមុទ្រ Ha Long " នៅលើតំបន់ខ្ពង់រាប

2021/4/11 | 02:00:00
(VOVWORLD) - បឹង Ta Dung ស្ថិតនៅក្នុងឃុំចំនួនពីរ គឺឃុំ Dak P’Lao និងឃុំ Dak Som ស្រុក Dak Glong ខេត្ត Dak Nong ជាបឹងទឹកសាប ដែលមានទំហំផ្ទៃដីប្រមាណ ២២.១០៣ ហិកតានៅរដូវ ប្រាំង ហើយអាចឡើងដល់ជិត ៥ ម៉ឺនហិកតានៅរដូវវស្សា។

បឹង Ta Dung នៅខេត្ត Dak Nong នាពេលថ្មីៗនេះ បានក្លាយជាគោលដៅអេកូទេសចរណ៍ថ្មីថ្មោងនៅតំបន់ខ្ពង់រាប ដែលប្រសព្វគ្នារវាងប្រព័ន្ធអេកូឡូស៊ីចំនួនពីរនៃតំបន់ខ្ពង់រាប Tay Nguyen ភាគខាងត្បូង និង Nam Bo ភាគខាងកើត ដែលជាកំណាត់ក្រោយនៃចុងជួរភ្នំ Truong Son ភាគខាងត្បូង។


បឹង Ta Dung ស្ថិតនៅក្នុងឃុំចំនួនពីរ គឺឃុំ Dak P’Lao និងឃុំ Dak Som ស្រុក Dak Glong ខេត្ត Dak Nong ជាបឹងទឹកសាប ដែលមានទំហំផ្ទៃដីប្រមាណ ២២.១០៣ ហិកតានៅរដូវ ប្រាំង ហើយអាចឡើងដល់ជិត ៥ ម៉ឺនហិកតានៅរដូវវស្សា។

ក្នុងអំឡុងពេលសាងសង់រោងចក្រវារីអគ្គិសនី Dong Nai ៣ លំហូរនៃទន្លេ Dong Nai មួយ ត្រូវបានរាំងខ្ទប់បង្កើតជាបឹង Ta Dung យ៉ាងធំទូលាយនិងស្អាតអស្ចារ្យ។ ទំនប់និងអាងស្តុកទឹក វារីអគ្គិសនី Dong Nai ៣។ (រូបថត៖ Ngoc Ha/Icon)

នៅក្នុងបឹងមានកោះទាំងតូចនិងធំរាប់រយកោះដែលដាក់រ៉ាយប៉ាយនឹងគ្នាផងដែរ

ភ្ញៀវទេសចរតែងតែមកទស្សនា Ta Dung ចាប់ពីខែវិច្ឆិកាឆ្នាំមុន ដល់ខែមីនាឆ្នាំក្រោយ
ពេលថ្ងៃរះនៅ Ta Dung គឺជាពេលវេលាធម្មជាតិដ៏ស្រស់ស្អាតបំផុតក្នុងពេញមួយថ្ងៃ។

បឹង Ta Dung ប្រដូចជា«ឈូងសមុទ្រ Ha Long តូចមួយ» នៅលើតំបន់ខ្ពង់រាប



នេះនឹងក្លាយទៅជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានឡើយ នៅពេល អង្គុយនិងផឹកកាហ្វេក្តៅមួយជាមួយមិត្តភក្តិ និងគយគន់ទេសភាពដ៏ស្រស់ត្រកាល តំបន់បឹង Ta Dung ដែលមើលពីលើអាកាស៕

TAG
VOV/VOVworld/បឹង Ta Dung/ឈូងសមុទ្រ/Ha Long/តំបន់ខ្ពង់រាប/ស្រស់ត្រកាល/ទេសចរណ៍/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត