logo

បង្កើតទម្រង់នៃបង្គោលអធិបតេយ្យភាព Truong Sa។

2014/9/18 | 08:21:37

ទោះបីជាមិនទៅកាន់ប្រ​ជុំកោះTruong Sa ដើម្បីស្ទាបលើ
 បង្គោលអ​ធិ​បតេយ្យភាពដ៍ពិសិដ្ឋនៃប្រទេសជាតិ ក្តីប៉ុន្តែ
Nguyen Van Sinh​​អ្នកភូមិDau Doi ស្ថិតនៅទីរួមស្រុក
Hon Dat ខែត្រKien Giangភាកខាងត្បូងវៀតណាមជា
និច្ចកាលចូលចិត្តបង្កើតគំរូបង្គោលអ​ធិ​បតេយ្យភាព Truong Saដោយ​ដីឥដ្ឋដុត ។​ដោយទង្វើនេះបងមានបំណងរួមចំណែកអះ អាងនូវអ​ធិ​បតេយ្យភាពជាតិអំពី
កោះសមុទ្រនិងអប់រំទឹកចិត្តស្នេហា​ជាតិទៀតផង។

Vovworld-កើតនិងធំក្តីឡើងនៅ Dau Doi-តំបន់ដីល្បីឈ្មោះដោយផលិតផលធ្វើពី
ដី ឥដ្ឋ ឆ្នាំងពាននិងផើងផលិតដោយបងNguyen VanSinhទទួលបានការវាយតំលៃ
ខ្ពស់ពីអតិថិជននៅក្នុងខែត្រKien Giangនិងខែត្រ​ជិតខាងនានា។នាចុងឆ្នាំ២០១៣
គាត់រកឃើញទម្រង់នៃបង្គោលអ​ធិ​បតេយ្យភាព Truong Sa១នៅកំពូលHon Meនៅ
ភូមិTho Sonស្រុក Hon Dat។មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំណង់នេះគាត់
បានសម្រេចធ្វើពិសោធន៍រូបសំណាកពោលខាងលើដោយដីឥដ្ឋ ។ដើម្បីធ្វើបាន
បង Sinhបានបង្កើតពុម្ភដោយឈើ១។ បន្ទាប់នោះបណ្តាបង្គោលអ​ធិ​បតេយ្យភាព
ត្រូវបានដុត​ក្នុងរយះពេល២ថ្ងៃហើយបានតុបតែងទង់ជាតិមានពណ៌ក្រហមនិង
ផ្កាយមាស។ទម្រង់ នៃបង្គោលអ​ធិ​បតេយ្យភាពមានទម្ងន់៤០០ក្រាម។


                      

បងNguyen VanSinhបង្កើតទម្រង់នៃបង្គោលអធិបតេយ្យភាព Truong Sa(រូបថត អិនធឺណែត)។

ការធ្វើទម្រង់ នៃបង្គោលអ​ធិ​បតេយ្យភាពរបស់វៀតណាមលើកោះTruong Saទាមទា​រ
ឲ្យមានការ​ប៉ិនប្រសប់របស់ជាងពីសមត្ថភាពធ្វើដីឥដ្ឋដល់ការផ្តិតពុម្ភការតុបតែងនិង
លាបថ្នាំ។បង Sinhរៀបរាប់ថា៖“ ​ដំបូ​ងបង្អស់ត្រូវតែជ្រើសរើសដី ឥដ្ឋហើយលាយឲ្យ​បានម៉ត់ចត់មុនពេល     ចាកពុម្ភនិងតែងលំអ។ក្រោយនោះគប្បីធ្វើឲ្យស្ងួតនិងដុតក្នុង
រយះពេល២ថ្ងៃ។បន្ទាប់នោះបណ្តាបង្គោលត្រូវបានប្រ​ជុំមុនពេលខ្ចប់។“
ជារៀងរាល់ខែបង Sinhផលិត ទម្រង់នៃបង្គោលអ​ធិ​បតេយ្យភាពពី៧០០ដល់៨០០។គាត់មិនធ្វើដើម្បីទទួលផលចំណេញទេតែដើម្បី អះអាងនូវអ​ធិ​បតេយ្យភាពជាតិលើ
កោះនេះ។គាត់ចែករំលែកថា៖“ខ្ញុំជាអ្នកវៀតណាមនិងអ្នកស្នេហាជាតិ១នាក់។ខ្ញុំរំពឹង
គិតថា៖នឹងធ្វើទម្រង់នេះសំដៅផ្សព្វផ្សាយអ​ធិ​បតេយ្យភាពដល់ជំនាន់វ័យក្មងនិង
សាមគ្គីជនរួមជាតិនៅទូទាំងប្រទេសឆ្ពោះទៅកោះសមុទ្រជាពិសេសគឺប្រជុំកោះ
Truong Sa ។  “
ទម្រង់នៃបង្គោលអ​ធិ​បតេយ្យភាព Truong Sa ទាំងឡាយ​បញ្ជាទិញដោយស្ថាប័នផ្នែក
នានាក្នុងស្រុកHon Dat បានដាក់តាំងនៅសាលារៀនបណ្ណាល័យឬនៅការិយាល័យ
ធ្វើការ។ល។សមាជិសម្ព័ន្ឋយុវជនវ័យក្មេងម្នាក់ៗនៅក្នុងតំបន់សុទ្ឋតែច​ង់មាន ទម្រង់
នៃបង្គោលអ​ធិ​បតេយ្យភាព Truong Saសំដៅអះអាងនូវទឹកចិត្តស្នេហាជាតិរបស់ខ្លួន។
បងស្រីDo Thi Phuong Tamលេខាសម្ព័ន្ឋយុវជនកម្មុយនិស្តហូជីមិញនៃការិយាល័យ
គណះកម្មាធិការបក្ស ស្រុកHon Datអោយដឹងថា៖“បំណងប្រាថ្នារបស់ខ្ញុំគឺជនគ្រប់រូប
ស្គាល់ដល់រូបសំណាក់នេះ។ខ្ញុំក៍មានបំណងដែរថា៖ជនវៀតណាមម្នាក់ជាបង្គោល
 អ​ធិ​បតេយ្យភាពដោយសាច់និងឆ្អឹង១។      “
បង្គោលអ​ធិ​បតេយ្យភាពជាតិលើTruong Saធ្វើដោយដី ឥដ្ឋបង្ហាញពីទឹកចិត្តស្នេហា
ជាតិរបស់បណ្តាជាងចំពោះអ​ធិ​បតេយ្យភាពដ៍ពិសិដ្ឋរបស់មាតុប្រទេស។និងសសៃ
ឈាមនេះ​បានបញ្ជូនទៅកូនប្រុសរបស់បងNguyen Van Sinhជាជនដែលបានជួយ
ឧបត្ថម្ភឪពុកធ្វើទម្រង់បង្គោលអ​ធិ​បតេយ្យភាពជាតិលើTruong Saក្រោយពីម៉ោង
សិក្សារៀនសូត្រ៕

TAG
VOV/បងNguyen Van Sinh/បង្កើត/ទម្រង់នៃបង្គោលអធិបតេយ្យភាព/Truong Sa

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត