logo

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ពិសេស Van Don

2025/12/30 | 12:07:00
(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែធ្នូ តំបន់ពិសេស Van Don បានរៀបចំពិធីបើកការដ្ឋានសាងសង់ ពិធីសម្ពោធ និងពិធីបើកដំណើរការបច្ចេកទេសសម្រាប់គម្រោងនិងសំណងចំនួន ១៥ ពីថវិការដ្ឋ ដើម្បីអបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស។
ខ្សែផ្លូវដែលតភ្ជាប់ស្ពានលេខ ៣ Van Don ទៅកាន់តំបន់តាំងទីលំនៅថ្មី Doan Ket នឹងត្រូវបានបើកដំណើរការបច្ចេកទេសនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥។ រូបភាព៖ baoquangninh.vn

 ក្នុងនោះ មានគម្រោងថ្មីចំនួន ១២ និងគម្រោងចំនួន ៣ ដែលត្រូវបានបលើកសម្ពោធ បើកការដ្ឋានសាងសង់ និងបើកដំណើរការបច្ចេកទេស ជាមួយនឹងការវិនិយោគសរុបជាង ២.៣០០ ពាន់លានដុង។ គម្រោងថ្មីៗមួយចំនួនត្រូវបានដាក់ឱ្យដំណើរការ ដូចជា៖ គម្រោងស្ពានឆ្លងកាត់ទន្លេ Mang ដែលតភ្ជាប់កោះ Minh Chau – Quan Lan និងកោះ Ban Sen; គម្រោងវិនិយោគលើការសាងសង់ខ្សែផ្លូវតាមបណ្តោយផ្លូវសំខាន់នៃតំបន់ទីក្រុង Cai Rong; ការសាងសង់ថ្មីផ្សារ Cai Rong។ល។

ជាមួយនឹងការអនុវត្តគម្រោងវិនិយោគទ្រង់ទ្រាយធំក្នុងពេលដំណាលគ្នាក្នុងវិស័យផ្សេងៗ តំបន់សេដ្ឋកិច្ចពិសេស Van Don កំពុងសុក្រឹត្យបណ្តាញហេដ្ឋារចនាសម្ព័ន្ធទំនើបនិងស៊ីសង្វាក់គ្នាជាបណ្ដើរងៗ រួមចំណែកដល់ការតភ្ជាប់បរិយាកាសអភិវឌ្ឍន៍ កាត់បន្ថយចម្ងាយ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ និងទាក់ទាញការវិនិយោគ។

នៅក្នុងពិធីបើកការដ្ឋាននិងសម្ពោធដាក់ឲ្យដំណើរការ ថ្នាក់ដឹកនាំនៃតំបន់សេដ្ឋកិច្ចពិសេស Van Don បានសន្យាថានឹងបន្តអមដំណើរវិនិយោគិន និងសហគ្រាស ដោយផ្តោតលើកំណែទម្រង់និតីវិថីរដ្ឋបាល ការបង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាព និងបើកចំហ; កៀងគរ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ពន្លឿនវឌ្ឍនភាព និងធានាគុណភាពនៃគម្រោង៕

TAG
VOV/VOVworld/មូលដ្ឋានគ្រឹះ/ការអភិវឌ្ឍប្រកបដោយចីរភាព/តំបន់ពិសេស Van Don

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត