logo

បង្កើតឡើងវិញនូវផ្សារអណ្តែតទឹក Nam Bo នៅរដ្ឋធានី ហាណូយ

2013/11/23 | 09:15:14

នេះជាលើកដំបូងដែល ផ្សារអណ្តែតទឹក Nam Bo-ចំណុច
វប្បធម៌ពិសេសរបស់ប្រជាជននៅតំបន់ដីទឹកទន្លេ Nam Bo
ខាងលិច(វៀតណាម)ត្រូវបានបង្កើតឡើងនៅភូមិវប្បធម៌
ទេសចរណ៍នសបណ្តាជនជាតិវៀតណាម។នេះជាសកម្ម
ភាពលេចធ្លោបំផុតក្នុងសប្តាហ៍” មហាសាមគ្គីបណ្តាជនជាតិ-បេតិកភណ្ឌវៀតណាម“
ដែលប្រព្រិត្តទៅចាប់ពីថ្ងៃទី២០ដល់ទី២៤វិច្ឆិកានៅទីក្រុងហាណូយ   ។

Vovworld-មកទស្សនាទីនេះភ្ញៀវទេសចរត្រូវបានមើលឃើញដោយផ្ទាល់ភ្នែកនូវ
បរិយកាសវប្បធម៌នៃផ្សារ អណ្តែតទឹក Nam Bo។សំលេងចម្រៀងTai tu លាន់រន្ទឺ
ជានិច្ច។ផ្លែឈើគ្រប់ប្រភេទដូចជាមៀនធូរ៉េនស្វាយចន្ទីត្រូវបានដាក់លក់នៅទីនេះ ។ទន្ទឹមនឹងនោះភ្ញៀវទេសចរនៅអាចទទួលទានម្ហូបអាហារមានរសជាតិដ៍ឈ្ងុយឆា្ងញ់
ដូចជាបាញ់កាញ់ បង្អែមសណ្តែកបាយក្រហមនិងកាហ្វេ។ល។ដើម្បីបង្កើតឡើង
វិញនូវបរិយាកាសផ្សារ អណ្តែតទឹកដូចច្នេះគណះចាត់តាំងបានមានដំណើរការត្រៀម
រៀបចំយ៉ាងម៉តចត់។លោក Nham Hung អ្នកបញ្ជានៃការបង្កើតឡើងវិញនូវបរិយាកាស
ផ្សារ អណ្តែតទឹកNam Bo អោយដឹងថា៖” ក្រោយពីតម្លើងទូកចំនួន២៥គ្រឿងរួចរាល់
ហើយយើងខ្ញុំត្រូវដឹកជញ្ជូនដោយកុងតើណ័រពីទីក្រុង Can Thoទៅកាន់ទីក្រុង​ហណូយ។ម៉្យាងទៀតយើងខ្ញុំនៅប្រមូលផ្លែឈើពិសេសគ្រប់ប្រភេទនៃតំបន់ Nam Boដែលក្នុងនោះ
មានស្វាយចន្ទីក្រូចថ្លុងនិងមន Ha Chau ជាផ្លែពិសេសនៃទីក្រុង Can Thoដើម្បីដឹកជញ្ជូន
តាមផ្លូវអាកាសទៀតផង។សិប្បករចំនួន៩នាក់ទៀតចូលរួមច្រៀងបទចម្រៀង tai tu។ “

​​​​​​​​​​​​​​​​​                    

ពេលចូលរួមសកម្មភាពទិញទំនិញនៅទីនេះភ្ញៀវទេសចរនឹងបានជិះទូកដើរជំវិញផ្សារ
អណ្តែតទឹក។រួមជាមួយនោះភ្ញៀវទេសចរនៅបានចូលរួមនាទីចម្រៀងtai tuទៀតផង។
បង Nguyen Hoang Hai​ជាអ្នកCai Rangទីក្រុងCanThoដែលចែវទូកលើផ្សារអណ្តែតទឹក
ចែករំលែកថា៖” ពេលចូលរួមកម្មវិធីនេះខ្ញុំមានអារម្មណ៍សប្បាយណាស់។ខ្ញុំបាន
ឧទ្ទេសនាមចរិតលក្ខណះវប្បធម៌របស់ស្រុកកំណើតខ្លួនជាមួយប្រជាជន​ភាគខាងជើង។ខ្ញុំណែនាំភ្ញៀវទេសចរទៅទស្សនាផ្សារអណ្តែតទឹកនិជួយគេយល់បន្ថែមទំនៀមទំលាប់
នៅទីនេះទៀតផង។    “

តាមបងស្រី Tran Nha Tran ថា៖ការដែលនាំចំណុចវប្បធម៌ពិសេសរបស់ស្រុកកំណើត
ឧទ្ទេសនាមជាមួយប្រជាជនហាណូយជាកិត្តិយស់១ដ៍ធំធេង។បងស្រីរៀបរាប់ថា៖”ការ
លក់ទំនិញផ្លែឈើនិងច្រៀងបទចម្រៀង Tai tu លើទន្លេជាអត្តសញ្ញាណវប្បធម៌របស់
ស្រុកកំណើតខ្ញុំ។ខ្ញុំមានមនោសញ្ចេតនាយ៉ាងខ្លាំងដោយសារបានចូលរួមការបង្កើតឡើង
វិញផ្សារអណ្តែតទឹកនៅក្រុងហាណូយ។ប្រការនេះជួយអោយជនគ្រប់រូបយល់បន្ថែម
ស្រុកកំណើតCan Tho របស់ខ្ញុំ ។    “

​​​​​​​​​​                  

ដោយយក្តីសប្បាយរីករាយដែលបានចូលរួមពេលប្រជុំផ្សារនេះ Nguyen ThiDuyen​មិត្ត
វ័យក្មេង១នាក់នៅខ័ណ្ឌ Gia Lam​ជាយក្រុងហាណូយចែករំលែកថា៖” នេះជាលើកដំបូង
ដែលខ្ញុំមកទស្សនាផ្សារអណ្តែតទឹកNam Bo។តាមនោះខ្ញុំចង់ដឹងថា៖តើការលក់ដូរទំនិញ
ប្រព្រឹត្ត្ទៅយ៉ាងម៉េច។    “
តាមការបង្កើតឡើវិញនូវផ្សារអណ្តែតទឹកNam Boមិនត្រឹមតែទាក់ទាញមិត្តវ័យក្មេងចូល
រួមប៉ុណ្ណោះទេថែមទាំងជនមានច្រើនអាយុទៀតផង។លោកNguyen Van Dai នៅសង្កាត់
Dong  Mai ខ័ណ្ឌ  Ha Dongជាយក្រុងហាណូយរៀបរាប់ថាៈ”   ខ្ញុំឃើញថា៖ការបង្កើតឡើង
វិញនូវផ្សារអណ្តែតទឹកNam Boគឺស្អាតអស្ចារ្យណាស់។ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង
ដោយបានមកទស្សនាផ្សារ។ខ្ញុំមានបំណងថា៖ព្រឹត្តិការនេះនឹងបានរៀបចំឡើងជារៀង
រាល់ឆ្នាំ    “
ការ បង្កើតឡើវិញនូវផ្សារអណ្តែតទឹកនៅក្រុងហាណូយបាននាំមកនូវការចាប់អារម្មណ៍
គួរឲ្យទាក់ទាញសំរាប់ភ្ញៀវទេសចរអំពីចរិតលក្ខណះវប្បធម៌Nam Bo ដ៍វិសេសវិសាល
រួមចំណែកក្នុងការអភិរក្សនិងពង្រីកបណ្តាតំលៃវប្បធម៌ដ៍ល្អស្អាតរបស់ប្រជាជាតិ
វៀតណាម៕

TAG
VOV WORLD/ផ្សារអណ្តែតទឹក Nam Bo/នៅរដ្ឋធានីហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត