logo

បង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្ពោះទៅ​ ASEM 9

2012/2/21 | 08:30:54
(VOV) - សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម
និងឡាវលើបណ្ដាវេទិការពហុភាគី ជាពិសេសគឺ ការគួប្សំ
រៀបចំ សន្និសិទជាន់ខ្ពស់អាស៊ី - អឺរ៉ូប លើកទី ៩​ (ASEM 9)
គណៈប្រតិភូនៃក្រសួងការបរទេសឡាវ ដឹកនាំដោយអនុ
រដ្ឋមន្ត្រី ការបរទេសឡាវ និងជាប្រធានមន្ត្រីជាន់ខ្ពស់ ASEM
របស់ឡាវ លោក Bounkeut Sangsomsak កំពុងមានដំណើរ
ទស្សនកិច្ច នៅវៀតណាម​ ចាប់ពីថ្ងៃទី ១៩ ដល់ ទី ២១ កុម្ភៈ។

(VOV) - សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ លើបណ្ដាវេទិការ
ពហុភាគី ជាពិសេសគឺ ការគួប្សំរៀបចំ សន្និសិទជាន់ខ្ពស់អាស៊ី - អឺរ៉ូប លើកទី ៩​
(ASEM 9) គណៈប្រតិភូនៃក្រសួងការបរទេសឡាវដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស
ឡាវ និងជាប្រធានមន្ត្រីជាន់ខ្ពស់ ASEM របស់ឡាវ លោក Bounkeut Sangsomsak កំពុង
មានដំណើរទស្សនកិច្ច នៅវៀតណាម​ ចាប់ពីថ្ងៃទី ១៩ ដល់ ទី ២១ កុម្ភៈ។ នាថ្ងៃទី ២០
កុម្ភៈ ថ្លែងមតិក្នុងជំនួប ជាមួយគណៈប្រតិភូ ការបរទេសឡាវរដ្ឋមន្ត្រី ក្រសួងការបរទេស
វៀតណាម លោក Pham Binh Minh បានលើកច្បាស់អត្ថន័យសំខាន់របស់ឆ្នាំសមាគ្គីភាព មិត្តភាពវៀតណាម – ឡាវ ២០១២ ដែលទឹបនឹងបាន ប្រធានរដ្ឋ វៀតណាម លោក Truong
 Tan Sang និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Chummaly Sayasone បាន
ប្រកាសចាប់ផ្តើម។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖

វៀតណាមនិងឡាវឆ្ពោះទៅ ASEM 9 (Image: www.vov.vn)

ដោយឈរ ភាគីទាំង២ត្រូវបន្ត សហប្រតិបត្តិការលើបណ្ដាវេទិការទ្វេភាគីនិងពហុភាគី
ឲ្យខ្លាំង ក្លាថែមទៀត។ រដ្ឋមន្ត្រី Pham Binh Minh បានវាយតំលៃខ្ពស់ ចំពោះគោលនយោ
បាយសកម្មសមាហរណៈកម្មអន្តរជាតិ របស់ ឡាវ និងអះអាងថា៖ លើស្មារតីមិត្តភាព
ប្រពៃណី សមាគ្គីភាពជា ពិសេស បណ្ដាក្រសួង ផ្នែកទាក់ទិនរបស់វៀតណាម នឹងធ្វើ
អស់ពី កំលាំងកាយចិត្តខ្លួន ដើម្បីជួយឧបត្ថម្ភឡាវ រៀបចំសន្និសិទជាន់ខ្ពស់ ASEM 9 ដែលនឹងប្រព្រឹត្តទៅនៅ រដ្ឋធានីវៀងច័ន ឡាវ ចាប់ពីថ្ងៃទី ៥ ដល់ ៦ វិច្ឆិកា ឆ្នាំ២០១២ ប្រកបដោយជោគជ័យ៕

TAG
វៀតណាម/ឡាវ/ASEM 9


ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត