logo

បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ បង្រួញគម្លាតអភិវឌ្ឍន៍រវាងបណ្ដាតំបន់

2025/12/5 | 10:08:26

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែធ្នូ ដោយបន្តរបៀបវារៈនៃសម័យប្រជុំលើកទី ១០ រដ្ឋសភា វៀតណាមនីតិកាលទី ១៥ អង្គប្រជុំបានពិភាក្សាអំពីគោលជំហរវិនិយោគលើកម្មវិធី គោលដៅជាតិស្តីពីជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំរហូតដល់ឆ្នាំ ២០៣៥។

ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី ៥ ខែធ្នូ។ (រូបថត៖ រដ្ឋសភា)
នៅក្នុងសម័យប្រជុំពិភាក្សា មតិរបស់សមាជិកសភាទាំងអស់បានយល់ស្របថា ការរួមបញ្ចូលកម្មវិធីគោលដៅជាតិចំនួន ៣ ពីមុន (ការកសាងជនបទថ្មី; ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព; ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិ ភាគតិច និងតំបន់ភ្នំ) ទៅជាកម្មវិធីរួមតែមួយសម្រាប់ដំណាក់កាល ២០២៦ - ២០៣៥ គឺជារបកគំហើញមួយខាងស្ថាប័ន។ ប្រការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់បក្ស និងរដ្ឋ វៀតណាមក្នុងការកសាងជនបទថ្មីទំនើប ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ការបង្រួញគម្លាតអភិវឌ្ឍន៍រវាងតំបន់នានា ដោយមានគោលដៅធំបំផុតគឺការលើកកម្ពស់ជីវភាព ខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។
លោក Hoang Quoc Khanh សមាជិកសភា នៃខេត្ត Lai Chau។ (រូបថត៖ រដ្ឋសភា)
លោក Hoang Quoc Khanh សមាជិកសភា នៃខេត្ត Lai Chau បានអះអាងថា៖ “ការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង៣ នឹងជួយប្រមូលផ្តុំធនធានវិនិយោគ ស្របតាមគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត រួមចំណែកដល់ការជំរុញការកសាងជនបទថ្មី ក្នុងទិសដៅទំនើប ជាក់ស្តែង ប្រកបដោយចីរភាព និងសម្របខ្លួនទៅនឹងការប្រែប្រួល អាកាសធាតុ។ សម្រាប់ខេត្តនៅតំបន់ភ្នំ និងតំបន់ជនជាតិភាគតិច កម្មវិធីគោលដៅ ជាតិមានសារៈសំខាន់ខ្លាំង ដោយជាធនធានដឹកនាំ ជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព បង្រួញគម្លាតអភិវឌ្ឍន៍ទៅនឹង តំបន់ដែលមានលក្ខខណ្ឌអំណោយផល រួមចំណែកដល់ការធានាការពារជាតិ និងសន្តិសុខ”។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព ត្រូវតែ ចាប់ផ្តើមពីមនុស្ស។ លោក Huynh Thanh Chung សមាជិកសភាខេត្ត Dong Nai បានស្នើឱ្យបំពេញបន្ថែមកម្មវិធីបណ្តុះបណ្តាល "ធនធានមនុស្សជនបទជំនាន់ថ្មី"៖
“លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូររបរសម្រាប់កម្មករជនបទក្នុង បរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យា។ បង្កើនគំរូចាប់ផ្តើមអាជីវកម្មកសិកម្ម ឧស្សាហកម្ម កែច្នៃ ទេសចរណ៍អេកូឡូស៊ីសហគមន៍ និងមានគោលនយោបាយជ្រើសរើសបុគ្គលិក អនុគ្រោះសម្រាប់កម្មាភិបាលដែលទទួលបន្ទុកកិច្ចការជនជាតិភាគតិច និងការកាត់ បន្ថយភាពក្រីក្រផងដែរ”៕
TAG
VOV/VOVworld/រដ្ឋសភា/វៀតណាម/កម្មវិធីគោលដៅជាតិ/ជនបទថ្មី/ជនជាតិភាគតិច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត