![]() |
| ទំនុកចម្រៀង Tru សម្ដែងដោយសិល្បការិនី Trinh Thu Huong បានធ្វើឲ្យអ្នករស់នៅឆ្ងាយពីស្រុក កំណើតមានការរំភើបចិត្តជាខ្លាំង (VOV) |
“ខ្ញុំបានច្រៀងអស់ពីចិត្តពីថ្លើម។ ខ្ញុំមានបំណងប្រាថ្នាចង់នាំចម្រៀង tru មកដល់
មិត្តភក្តិឆែក។ ខណៈពេលដែលខ្ញ។ច្រៀង គេយកចិត្តទុកដាក់ជាពិសេសដល់ស្លៀក
ពាក់សម្លៀកបំពាក់របស់ខ្លួនឧបករភ្លេង។ ខ្ញុំមោទនភាពជាឯកអគ្គរដ្ឋទូតនៃសិល្បៈ
របស់ប្រទេសវៀតណាម។”
រាប់សិបឆ្នាំរស់នៅឆ្ងាយពីមាតុប្រទេស សិល្បការិនី Trinh Thu Huong និងប្តីជា
សិល្បករ Nguyen Thanh Son ជានិច្ចកាលរំពឹងគិតថាជីវិតរបស់គេផ្សាភ្ជាប់នឹងចម្រៀង
Tru និងឧបករភ្លេងជាតិវៀតណាម។
“នាគ្រាដំបូងមកកាន់ទីនេះ យើងខ្ញុំត្រឹមតែជាអ្នកទៅធ្វើអាជីវកម្មប៉ុណ្ណោះទេ។
ប៉ុន្តែក្នុងពិធីបុណ្យនានាមនុស្សគ្រប់រូបបានស្គាល់ដល់និងចូលចិត្តសំនៀងរបស់ប្តី
ប្រពន្ធខ្ញុំ។ ពីនោះមកខ្ញុំគិតថា ក្រោយពីពេលធ្វើការងារគ្រប់គ្នាចង់មានពេលសំរាក
និងនឹករលឹកអំពីស្រុកកំណើត នឹករលឹកអំពីចម្រៀងនោះ ហេតុនេះហើយយើងខ្ញុំទើប
ផ្លាស់មិនធ្វើអាជីវកម្មទៀត គឺធ្វើតែការងារនេះប៉ុណ្ណោះ។”
សិល្បៈការិនី Kim Dung មានសំនៀងកំណាព្យដ៏ល្បីឈ្មោះលើរលកធាតុអាកាស
នៃវិទ្យុសម្លេងវៀតណាម បន្ទាប់ពីចូលនិវត្តបានទៅប្រទេសឆែកជាមួយកូនចៅ។ លោក
ស្រីរួមជាមួយគ្រួសារបានបំរើសិល្បៈសំរាប់សហគមន៍ជនវៀតណាមនៅឯបរទេសក៏
ដូចជាមិត្តភក្តិលើពិភពលោកស្នេហាសិល្បៈប្រជាជាតិវៀតណាមដោយសេចក្តី
ស្រឡាញ់និយមចូលចិត្ត។ ដូចជាការជួបប្រជុំមួយ សំនៀងរបស់សិល្បការិនី Thu Huong
ស្នូរចាបី Day របស់សិល្បករ Thanh Son សំនៀងសូត្រកមណាព្យរបស់សិល្បការិនី Kim
Dung នៅឯបរទេសដូចជាសម្លេងដួងចិត្តនៃស្រុកកំណើត។
“មានវត្តមាននៅល្ខោននៅឯបរទេសសំរាប់បងប្អូនសហគមន៍ជនវៀតណាមខណៈខ្ញុំ
សូត្រកំណាព្យខ្ញុំបានឃើញថា បាននាំមកខឿនវប្បធម៍វិសេសវិសាលរបស់ប្រជាជាតិ
វៀតណាមបន្ធូចិត្តសហគមន៍នៅគ្រប់ប្រទេសក៏ដូចជានៅប្រឆែកដែលខ្ញុំកំពុងរស់នៅ។”
សេចក្តីស្នេហាការជក់ចិត្តអំពីសិល្បៈប្រជាជាតិបានបន្តទៅជំនាន់ទី៣ក្នុងគ្រួសារ។
Nguyen Nam Khanh កូនបុរសច្បងរបស់លោកស្រី Huong ទោះបីជាបានប្រសូត្រនិងធំដឹង
ក្តីនោប្រទេសឆែក មានឥទ្ធិពលដោយវប្បធម៍លោកខាងលិច ប៉ុន្តែ Khanh យល់វប្បធម៍
ប្រជាជាតិគឺជាប្រភពដើមរបស់ខ្លួន។
“ឪពុកម្ដាយលោកតាលោកយាយខ្ញុំធ្វើសកម្មភាពតូរតន្ត្រីជាតិនិងផ្នែកវប្បធម៍នោះ
បានជ្រាបចូលក្នុងខ្លួនបេះដូងខ្លួន។ នាបច្ចុប្បន្នខ្ញុំនិពន្ធបទចម្រៀង ខ្ញុំខំប្រឹងប្រែងមិន
ត្រឹមតែនិពន្ធជាភាសាឆែកប៉ុណ្ណោះទេ ថែមទាំងដោយភាសាវៀតណាមទៀតផង និងខ្ញុំ
កំពុងខំប្រឹងប្រែងតភ្ជាប់ខឿនវប្បធម៍ទាំងពីរជាមួយគ្នា។”
សេចក្តីស្នេហាជក់ចិត្តជាមួយសិល្បៈប្រជាប្រិយរបស់គ្រួសារសិល្បការិនី Trinh Thu
Huong បានរួមចំណែកធ្វើឲ្យជីវភាពរស់នៅរកស៊ីរបស់ជនវៀតណាមរស់ឆ្ងាយពីស្រុក
កំណើតកាន់តែបន្ធូចិត្ត។ គេជាសិល្បករសិល្បការិនីរស់នៅឆ្ងាយពីស្រុកកំណើតកំពុង
រួមដៃរក្សានិងអភិវឌ្ឍន៍នូវតំលៃវប្បធម៍នៃប្រជាជាតិ៕








