logo

បោះជំហានយ៉ាងរឹងមាំក្រោមទង់បក្ស

2026/2/3 | 00:30:00
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៦ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦) នាថ្ងៃទី ២ ខែកុម្ភៈ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម មានអត្ថបទសរសេរក្រោមចំណងជើងថា "បោះជំហានយ៉ាងរឹងមាំក្រោមទង់បក្ស"។ 
ការបាញ់កាំជ្រួចទ្រង់ទ្រាយធំដ៏អស្ចារ្យ ដើម្បីអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ (រូបថត៖ VNA)

អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូលបានប្រារព្ធខួបលើកទី ៩៦ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមដោយស្មារតីសោមនស្សរីករាយពិសេស។

យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម ដំណើររយៈពេល ៩៦ ឆ្នាំកន្លងមក បានអះអាងថា គ្មានកម្លាំងនយោបាយណាក្រៅពីបក្សកុម្មុយនិស្តវៀតណាមដែលមានកិត្យានុភាព សមត្ថភាព និងឫទ្ធានុភាពគ្រប់គ្រាន់ក្នុងការដឹកនាំបដិវត្តន៍ ដោយមានគោលដៅបម្រើប្រជាជននោះទេ។ តួនាទីកាន់អំណាចនិងការដឹកនាំគ្រប់ជ្រុងជ្រោយរបស់បក្សគឺជាកត្តាដែលសម្រេចលើជ័យជម្នះទាំងអស់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។

ដំណើររយៈពេល ៩៦ ឆ្នាំរបស់បក្សបានបន្សល់ទុកនូវមេរៀន និងបទពិសោធន៍ដ៏មានតម្លៃជាច្រើន។ ក្នុងនោះ មេរៀនដ៏ជ្រាលជ្រៅ និងមានអត្ថន័យដ៏សំខាន់ពិសេសគឺថា បុព្វហេតុបដិវត្តន៍គឺរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ គោលមាគ៌ា និងគោលជំហរទាំងអស់របស់បក្សត្រូវតែកើតចេញពីផលប្រយោជន៍ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន។ ការគាំទ្រនិងការជឿទុកចិត្តរបស់ប្រជាជន គឺជារង្វាស់នៃកិត្យានុភាព ប្រភពកម្លាំង និងជា «អាថ៌កំបាំង» នៃជ័យជម្នះរបស់បក្សកុម្មុយនិស្តវៀតណាមនៅក្នុងគ្រប់ដំណាក់កាលបដិវត្តន៍ទាំងអស់។

នៅក្នុងអត្ថបទនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានចាត់ទុកថា ផ្លូវខាងមុខនឹងនៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន ប៉ុន្តែដោយមានឫទ្ធានុភាព ប្រាជ្ញា និងបទពិសោធន៍របស់បក្សកាន់អំណាច ជាមួយនឹងប្រពៃណីវីរភាព និងស្មារតីសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ប្រទេសវៀតណាមប្រាកដថា នឹងជំនះពុះពារលើលើឧបសគ្គទាំងអស់ ឆ្លៀតយកឱកាស ហើយបន្តសម្រេចបានជ័យជម្នះកាន់តែធំធេងជាងមុន។

ដោយបោះជំហានយ៉ាងរឹងមាំក្រោមទង់ដ៏រុងរឿងរបស់បក្ស បក្សទាំងមូល ប្រជាជន ទាំងមូលនិងកងទ័ពវៀតណាមទាំងមូលស្ម័គ្រចិត្តយកកម្លាំង បញ្ញា និងឫទ្ធានុភាពទាំងអស់ ដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន ដើម្បីប្រទេសវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចអន្តរជាតិ និងអរិយធម៌មនុស្សជាតិ ព្រមទាំងប្រកៀកស្មាជាមួយមហាអំណាចពិភពលោកក្នុងយុគសម័យថ្មីផងដែរ៕

TAG
VOV/VOVworld/បក្សកុម្មុយនិស្តវៀតណាម/៩៦ឆ្នាំ/ទិវាបង្កើត/អគ្គលេខាបក្ស/តូ ឡឹម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត