logo

បញ្ហាសមុទ្រខាងកើតគ្របដណ្តប់លើកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន

2019/7/31 | 10:22:00

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែកក្កដា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥២ (AMM 52) និងកិច្ចប្រជុំពាក់ព័ន្ធនានាបានប្រារព្ធជាផ្លូវការនៅទីក្រុង បាំងកកនៃប្រទេសថៃ។ ដោយមានកិច្ចប្រជុំជាង ២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ នេះរហូតដល់ចុងសប្តាហ៍ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ និងដៃគូ សន្ទនាត្រូវបានរំពឹងថា នឹងផ្តោតការពិភាក្សាលើបញ្ហាសំខាន់ៗរបស់អាស៊ាន ក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងកិច្ចប្រជុំ

យោងតាមកម្មវិធី បន្ទាប់ពីបញ្ចប់ពិធីបើកមក រដ្ឋមន្ត្រីការបរទេសអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំចង្អៀតដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើតឡើងក្នុងដំណើរការកសាងសហគមន៍អាស៊ាន ផែនការអនុវត្តនូវឯកសារស្តីពីទស្សនៈអាស៊ានអំពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកនិងសេចក្តីថ្លែងការណ៍នៃចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានអំពីភាពជាដៃគូដើម្បីនិរន្តរភាពក៏ដូចជាដំណើរការចរចារក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ យោងតាមការវាយតម្លៃរបស់អ្នកជំនាញ បញ្ហាចំនួនពីរនឹងគ្រប់ដណ្តប់កិច្ចប្រជុំលើកនេះ គឺបញ្ហាសមុទ្រខាងកើតនិងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ លោក James Gomes នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី បានមានប្រសាសន៍ថា៖ ភាពតានតឹងនៅសមុទ្រខាងកើត បានក្លាយទៅជាបញ្ហារបស់ទាំងតំបន់និងពិភពលោក។ ហេតុដូច្នេះ ខណៈពេលដែលនៅឯកិច្ចប្រជុំលើកនេះ មានការចូលរួមរបស់ទាំងរុស្ស៊ី ឥណ្ឌា ចិននិងអាមេរិកនោះ  មិនថាដោយផ្ទាល់ឬប្រយោលឡើយ ទំនងជាបញ្ហាសមុទ្រខាងកើតនឹងត្រូវលើកយកមកពិភាក្សាជាក់ជាពុំខាន។

យោងតាមកម្មវិធីនេះ ក្នុងថ្ងៃទី៣០នេះតែម្តង រដ្ឋមន្ត្រីការបរទេសទាំងអស់នឹងចូលរួមពិធីចុះហត្ថលេខាលើឯកសារដើម្បីបើកទូលាយសន្ធិសញ្ញាមិត្តភាព និងសហប្រតិ បត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) សម្រាប់ប្រទេសប៉េរូនិងប្រទេសកំពុងសូមចូលរួមដទៃទៀតផងដែរ។  ក្រៅពីនេះបណ្តារដ្ឋមន្រ្តីក៏នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - នូវែលសេឡង់និងចូលរួមសកម្មភាពទ្វេភាគីនិងពហុភាគីជាច្រើនទៀត៕

TAG
VOV/VOVworld/បញ្ហា/សមុទ្រខាងកើត/គ្របដណ្តប់/កិច្ចប្រជុំ/ថ្នាក់រដ្ឋមន្រ្តី/ការបរទេស/អាស៊ាន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត