logo

បដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ បើកយុគសម័យក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម

2023/8/18 | 13:00:00

(VOVWORLD) - ក្រោយពីជ័យជំនះនៃបដិវត្តន៍ខែសីហា វៀតណាមបានធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងគ្រប់ជ្រុងជ្រោយ; រួមចំណែកលើកកំពស់ឋានៈ និងកិត្យានុ
ភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។ 

ក្នុងរយៈពេល ៧៨ ឆ្នាំកន្លងមក វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេង ប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រ ហើយបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានឋានៈ និងកិត្យានុភាពអន្តរជាតិដ៏ធំធេងដូចសព្វថ្ងៃនេះ។

នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ បន្ទាប់ពីពិធីមិទ្ទីញនៅទីលានរោងល្ខោនធំ កងកម្លាំងស្វ័យការពារនិងប្រជាជនរដ្ឋធានីហាណូយ បានកាន់កាប់វិមាន Kham Sai ដែលជាទីស្នាក់ការកណ្តាលនៃរដ្ឋាភិបាលអាយ៉ង់បារាំងនៅតំបន់ភាគខាងជើងវៀតណាម។ រូបថត៖ ឯកសារ VNA។
ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh លោកប្រធានហូជីមិញបាន
អានសេចក្តីប្រកាសឯករាជ្យ ផ្តល់កំណើតដល់ប្រទេសវៀតណាមសាធារណៈរដ្ឋប្រជា
ធិបតេយ្យ។ រូបថត៖ ឯកសារ VNA។
លោកប្រធានហូជីមិញ និងសមាជិកក្រុមប្រឹក្សារដ្ឋាភិបាលបណ្ដោះអាសន្ននៃ
វៀតណាមសាធារណៈរដ្ឋប្រជាធិបតេយ្យ បង្ហាញខ្លួនបន្ទាប់ពីកិច្ចប្រជុំលើកដំបូង នា
ព្រឹកថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ១៩៤៥។ រូបថត៖ VNA
ក្រោយពីជ័យជំនះនៃបដិវត្តន៍ខែសីហា វៀតណាមបានធ្វើសមាហរណកម្មអន្តរ
ជាតិយ៉ាងសកម្មនិងគ្រប់ជ្រុងជ្រោយ; រួមចំណែកលើកកំពស់ឋានៈ និងកិត្យានុភាព
របស់ខ្លួននៅលើឆាកអន្តរជាតិ។ ក្នុងរូបថត៖ ពិធីបង្ហូតទង់ជាតិវៀតណាមនៅទីស្នាក់
ការអង្គការសហប្រជាជាតិនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៧ ជាថ្ងៃដែលវៀតណាមចូល
ជាសមាជិកអង្គការសហប្រជាជាតិជាផ្លូវការ។ រូបថត៖ ឯកសារ VNA
  កិច្ចប្រជុំដើម្បីទទួលស្គាល់វៀតណាមឱ្យក្លាយជាសមាជិកផ្លូវការទី៧របស់អាស៊ាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ ដែលប្រព្រឹត្តទៅនៅរាជធានី Bandar Seri Begawan (ប្រ៊ុយណេ)។ រូបថត៖ VNA
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងការ
ពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA និង EVIPA) នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩។ រូបថត៖ VNA
សេចក្តីសប្បាយរីករាយរបស់សមាជិកគណៈប្រតិភូវៀតណាមនៅពេលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ជាមួយនឹងចំនួនសំឡេងគាំទ្រស្ទើរតែទាំង
ស្រុង (ខែមិថុនា ឆ្នាំ ២០១៩)។ រូបថត៖ VNA
ក្រុមកងវិស្វកម្មលេខ ១ មកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) បន្ទាប់ពីបញ្ចប់ប្រតិបត្តិការរក្សាសន្តិភាពនៅបេសកកម្ម UNISFA (តំបន់ Abyei)។ រូបថត៖ VNA
ប្រទេសមួយដែលខ្វះខាតស្បៀងអាហារ ហើយបន្ទាប់មកមានស្បៀងអាហារគ្រប់គ្រានដោយខ្លួនឯង វៀតណាមបានក្លាយជាប្រទេសដែលធានាសន្តិសុខស្បៀង
អាហារ។ ឋានៈនៃគ្រាប់ស្រូវរបស់វៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់ អាស្រ័យ
ដោយការច្នៃប្រឌិតដ៏ខ្លាំងក្លាក្នុងការត្រិះរិះ  ហើយអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
ជាមួយនឹងគោលនយោបាយថ្មី សំដៅរៀបចំរចនាសម្ព័ន្ធផ្នែកស្រូវអង្ករឡើងវិញ ដើម្បី
នាំគ្រាប់អង្ករវៀតណាមឈានដល់កំពស់ថ្មីដោយឥតឈប់ឈរ។ រូបថត៖ កាសែត
Nhandan
កាហ្វេគឺជាកសិផលនាំចេញមុខព្រួញរបស់វៀតណាម។ កាលពីឆ្នាំមុន ទំហំនាំចេញកាហ្វេបានលើសពី ៤ ពាន់លានដុល្លារអាមេរិក។ កាហ្វេវៀតណាមត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ដែនដីជាង ៨០ ដែលស្មើនឹង ១០% នៃទំហំនាំចេញសរុបនៃកសិផល រុក្ខផលនិងជលផល។ រូបថត៖ VOV
ការផលិតទំនិញតម្បាញឫស្សីនិងផ្តៅសម្រាប់នាំចេញនៅក្រុមហ៊ុនតម្បាញឬស្សី-ផ្ដៅនាំចេញ Hien Luong (ឃុំ Phu Tuc ស្រុក Phu Xuyen ទីក្រុងហាណូយ) ដើម្បីនាំចេញទៅកាន់ទីផ្សារជប៉ុន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) ... រូបថត៖ VNA
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA គឺជាឱកាសដ៏ធំមួយសម្រាប់វិស័យស្បែក និងស្បែកជើងរបស់វៀតណាម ដើម្បីនាំចេញទៅកាន់ទីផ្សារ EU។ រូបថត៖ VOV
ខ្សែសង្វាក់ផលិតកម្ម និង ធ្វើតេស្តសម្រាប់បន្ទះសៀគ្វីអេឡិចត្រូនិច នៅក្នុងមណ្ឌលឧស្សាហកម្ម Binh Xuyen ២ (ខេត្ត Vinh Phuc)។ ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះសៀគ្វីអេឡិចត្រូនិចដល់សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនដូចជា Samsung, LG, Apple ហើយនាំចេញទៅកាន់ទីកន្លែងជាច្រើនលើពិភពលោក។ រូបថត៖ VNA
ការផ្ទុកនិងរើទំនិញនាំចូលនាំចេញនៅឃ្លាំងផ្ទុកទំនិញ Tan Cang Cat Lai ទីក្រុងហូជីមិញ។ រូបថត៖ VNA
ប្រេងឧស្ម័នជាវិស័យសេដ្ឋកិច្ចមុខព្រួញដែលបានរួមវិភាគទានយ៉ាងធំធេងទៅក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ។ រូបថត៖ pvn.vn

កាហ្វេគឺជាកសិផលនាំចេញមុខព្រួញរបស់វៀតណាម។ កាលពីឆ្នាំមុន ទំហំនាំចេញកាហ្វេបានលើសពី ៤ ពាន់លានដុល្លារអាមេរិក។ កាហ្វេវៀតណាមត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ដែនដីជាង ៨០ ដែលស្មើនឹង ១០% នៃទំហំនាំចេញសរុបនៃកសិផល រុក្ខផលនិងជលផល។ រូបថត៖ VOV

ការផលិតទំនិញតម្បាញឫស្សីនិងផ្តៅសម្រាប់នាំចេញនៅក្រុមហ៊ុនតម្បាញឬស្សី-ផ្ដៅនាំចេញ Hien Luong (ឃុំ Phu Tuc ស្រុក Phu Xuyen ទីក្រុងហាណូយ) ដើម្បីនាំចេញទៅកាន់ទីផ្សារជប៉ុន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) ... រូបថត៖ VNA

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA គឺជាឱកាសដ៏ធំមួយសម្រាប់វិស័យស្បែក និងស្បែកជើងរបស់វៀតណាម ដើម្បីនាំចេញទៅកាន់ទីផ្សារ EU។ រូបថត៖ VOV

TAG
VOV/VOVworld/បដិវត្តន៍/ខែសីហា/ហាណូយ/វៀតណាម/យុគសម័យ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត