logo

បណ្តាខេត្ត Vinh Long Quang Ninh និង​ Thanh Hoa ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

2025/11/13 | 11:24:30
(VOVWORLD) - អនុវត្តន៍ខែកំពូលប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ខេត្ត ក្រុងជាច្រើនកំពុងពន្លឿនការអនុវត្តវិធានការគាំទ្រផ្នែកគោលនយោបាយ និងបច្ចេកវិទ្យាជាច្រើន។

នៅខេត្ត Vinh Long បន្ទាប់ពីការរួមបញ្ចូលរួច ខេត្តទាំងមូលមានទូកនេសាទជាង ៤.៦០០ គ្រឿង ដែលច្រើនបំផុតនៅតំបន់ដីសណ្តទន្លេ Cuu Long។ បច្ចុប្បន្ននេះ ទូកនេសាទចំនួន ៩៩% ដែលមានប្រវែង ១៥ ម៉ែត្រឡើងទៅនៅក្នុងខេត្តបានដំឡើងនិងរក្សាប្រតិបត្តិការនៃឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ (VMS); អនុវត្តន៍យ៉ាងល្អនូវការតាមដានប្រភពដើម និងត្រួតពិនិត្យការធ្វើដំណើររបស់ទូកនេសាទ។ លោក Dang Hoang Tan អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ Tan Thuy ជាឃុំដែលមានទូកនេសាទច្រើនជាងគេនៅក្នុងខេត្ត Vinh Long បានមានប្រសាសន៍ថា៖ «នាពេលកន្លងទៅ ការងារឃោសនានិងចលនាអ្នកនេសាទសម្រាប់ទូកនេសាទដែលមានហានិភ័យខ្ពស់ ត្រូវបានអនុវត្តយ៉ាងល្អ ដោយលែងមានករណីរំលោភ IUU ទៀតហើយ។ សម្រាប់អ្នកនេសាទដែលមានគំនិតមិនទាន់ច្បាស់លាស់ យើងបន្តឃោសនានិងចលនាពួកគេ ហើយរហូតមកដល់ពេលនេះ ម្ចាស់ទូកទាំងនេះបានអនុវត្តយ៉ាងល្អតាមគោលការណ៍នានា»

ទូកនេសាទនៅខេត្ត Vinh Long ត្រៀមខ្លួនចេញដំណើរនេសាទ ដោយគោរពយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិ IUU។ រូបថត៖ Nhat Truong /VOV-ដីសណ្តទន្លេ Cuu Long

នៅខេត្ត Quang Ninh អាជ្ញាធរមូលដ្ឋានបានធ្វើការពិនិត្យឡើងវិញនូវស្ថានភាពទាំងមូលនៃការចុះបញ្ជី ការត្រួតពិនិត្យ និងការផ្តល់អាជ្ញាប័ណ្ណសម្រាប់ទូកនេសាទ។ ជាពិសេស ខេត្តបានពន្លឿនវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យម្ចាស់ទូកទៅកាន់មូលដ្ឋានទិន្នន័យនេសាទជាតិ (VNFishbase) និងអនុវត្តន៍ការរាយការណ៍អេឡិចត្រូនិក និងការតាមដានប្រភពដើមជលផល (eCDT)។ ជារៀងរាល់សប្តាហ៍ បញ្ជីទូកដែលមានហានិភ័យខ្ពស់នៃការរំលោភ ឬបាត់បង់ទំនាក់ទំនង VMS ត្រូវបានផ្ញើទៅកាន់អង្គភាពឆ្មាំព្រំដែន និងអង្គភាពពាក់ព័ន្ធដើម្បីសម្របសម្រួលដោះស្រាយបានទាន់ពេលវេលា។

ខេត្ត Quang Ninh បានបង្កើតកំពង់ផែនេសាទបណ្តោះអាសន្ន ដើម្បីសម្រួលដល់អ្នកនេសាទក្នុងការប្រកាសកំណត់ហេតុនេសាទ។ រូបថត៖ Vu Mien /VOV-ភូមិភាគឦសាន

នៅខេត្ត Thanh Hoa បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thanh Hoa បានចល័តធនធានមនុស្ស និងបង្កើតក្រុមត្រួតពិនិត្យចល័តដើម្បីធានាការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ខណៈពេលដែលនៅតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនធ្វើការនេសាទ។ ការងារឃោសនា និងការផ្សព្វផ្សាយច្បាប់ស្តីពី IUU ត្រូវបានរៀបចំយ៉ាងទូលំទូលាយ ដល់ម្ចាស់ទូក ប្រធាននាវា និងអ្នកនេសាទម្នាក់ៗ៕

TAG
VOV/VOVworld/Vinh Long/Quang Ninh/Thanh Hoa/ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត