logo

បណ្តាខេត្ត​នៅភាគពាយ័ព្យ បានបង្ហើយការបោះឆ្នោត​ដោយ​អត្រាប្រជាជន​ទៅ​បោះឆ្នោតខ្ពស់

2026/3/16 | 08:42:58
(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ បានបញ្ចប់ប្រកបដោយជោគជ័យ។ បណ្តាខេត្តនៅភាគពាយ័ព្យ ដូចជា ឡៃចូវ សុនឡា ឌៀនបៀន ឡាវកៃ និងទ្វៀនក្វាង បានបង្ហើយការបោះឆ្នោតជាមួយនឹងអត្រាទៅបោះឆ្នោតខ្ពស់ ពោលគឺជិត១០០%។
រូបភាព៖ VOV

សន្លឹកឆ្នោតនីមួយៗ តំណាងឱ្យក្តីសង្ឃឹម និងការរំពឹងទុកថ្មីសម្រាប់ប្រជាជននៅភាគពាយ័ព្យ នៅពេលដែលជីវភាពសេដ្ឋកិច្ចនិងសង្គមរបស់ពួកគេនៅតែមានការលំបាកនិងខ្វះខាត។ អ្នកបោះឆ្នោត លី មីណា មកពីក្រុមជនជាតិ ហាញី ក្នុងឃុំព្រំដែន ស៊ីនថៅ ខេត្តឌៀនបៀន និងលោក ទ្រៀវវ៉ាន់ធឿង អ្នកបោះឆ្នោតនៅឃុំ ឡាំធឿង ខេត្តឡាវកៃ បានសម្តែងថា៖ 

"ខ្ញុំ និងប្រជាជនឃុំស៊ីនថៅបានជ្រើសរើសតំណាងឆ្នើមៗ។ យើងសង្ឃឹមថា តំណាងទាំងនេះនឹងជួយឲ្យប្រជាជនអភិវឌ្ឍ និងរីកចម្រើនថែមទៀត"។ 

“ខ្ញុំពិតជារីករាយ និងរំភើបខ្លាំងណាស់ដែលបានទៅបោះឆ្នោត។ ខ្ញុំក៏រំពឹងថា បេក្ខជនដែលជាប់ឆ្នោតជាសមាជិកសភា ឬសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញតាមបំណងប្រាថ្នារបស់ប្រជាជន និងអ្នកបោះឆ្នោតតាមរបៀបដ៏ល្អបំផុត”។

ដោយមានស្មារតី និងការទទួលខុសត្រូវខ្ពស់ អ្នកបោះឆ្នោតនៃបណ្តាជនជាតិនៅតំបន់ភាគពាយ័ព្យបានបង្ហើយការបោះឆ្នោតមុនកាលកំណត់៕

TAG
VOV/VOVworld/ភាគពាយ័ព្យ/ការបោះឆ្នោត​/អ្នក​បោះឆ្នោត​/តំបន់ឆ្ងាយ​ដាច់​ស្រយាល​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត