logo

បណ្តាប្រទេសអាស៊ីអាគ្នេយ៍​ជំរុញដំណោះស្រាយសម្រាប់បញ្ហាមីយ៉ាន់ម៉ាក្នុងសន្និសីទសេប៊ូ

2026/1/24 | 06:33:00
(VOVWORLD) - ការវិវឌ្ឍក្រោយការបោះឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានរំពឹងថានឹងក្លាយជាចំណុចសំខាន់នៃរបៀបវារៈនៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨-២៩ ខែមករា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រគល់ញញួរប្រធានអាស៊ានទៅឱ្យប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។ រូបថត៖ VOV-បាងកក

សន្និសីទនៅទីក្រុងសេប៊ូគឺជាព្រឹត្តិការណ៍សំខាន់មួយដែលចាប់ផ្តើមឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៦ ដោយប្រធានបទ "រួមគ្នាតម្រង់ទិសអនាគត"។ សន្និសីទនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា រៀបចំដំណាក់កាលទី៣នៃការបោះឆ្នោតទូទៅ នាថ្ងៃទី ២៥ ខែមករា។ នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានរំពឹងថា នឹងពិចារណាបង្កើតបេសកជនពិសេសប្រចាំនៅមីយ៉ាន់ម៉ា។ យន្តការនេះត្រូវបានសង្ឃឹមថា នឹងបង្កើតភាពជាប់លាប់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិ ជាជាងការពឹងផ្អែកលើអាណត្តិប្រធានប្តូរវេនជាប្រចាំឆ្នាំ។ សន្និសីទនេះក៏នឹងវាយតម្លៃផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច (5PC) ស្តីពីប្រទេសមីយ៉ាន់ម៉ាផងដែរ។

លើសពីនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិភាក្សាអំពីយុទ្ធសាស្ត្រសម្របខ្លួនរបស់ប្លុកទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផលប៉ះពាល់នៃការកែតម្រូវគោលនយោបាយដោយរដ្ឋបាលសហរដ្ឋអាមេរិក ដោយមានគោលដៅរក្សាតួនាទីកណ្តាលរបស់អាស៊ាន៕

TAG
VOV/VOVworld/អាស៊ីអាគ្នេយ៍​/មីយ៉ាន់ម៉ា/សន្និសីទ/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត