VOVWORLD_រដូវផ្ការីកថ្មីបានគ្របដណ្ដប់លើ
ទូទាំងប្រទេសវៀតណាមពីតំបន់ព្រៃភ្នំរហូតដល់ឯ
នាយកោះសមុទ្រឆ្ងាយដាច់ស្រយាល។ នៅប្រជុំកោះ
Truong Sa បរិយាកាសទទួលឆ្នាំថ្មី( តេត)ឆ្នាំវក
អដ្ឋស័កបានរីករាលដាលដល់គ្រប់កោះធំកោះតូច
ចំណុះប្រជុំកោះនេះ។ សេចក្ដីសប្បាយរីករាយបាន
បង្ហាញច្បាស់ដោយទឹកមុខញញឹមរបស់កម្មាភិបាល
យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa។ នៅ
ទីរួមស្រុក Truong Sa ដែលបានចាត់ទុកជារដ្ឋធានីនៃ
ស្រុក Truong Sa ខេត្ត Khanh Hoa នេះកម្មាភិបាល
យុទ្ធជននិងប្រជាជនកំពុងរៀបចំសកម្មភាពវប្បធម៌
សិល្បៈស្វាគមន៍ឆ្នាំថ្មីឆ្នាំវកអដ្ឋស័កនិងបុណ្យតេតជា
ប្រពៃណីជាតិ។
VOVWORLD_រដូវផ្ការីកថ្មីបានគ្របដណ្ដប់លើទូទាំងប្រទេសវៀតណាមពីតំបន់
ព្រៃភ្នំរហូតដល់ឯនាយកោះសមុទ្រឆ្ងាយដាច់ស្រយាល។ នៅប្រជុំកោះ Truong Sa
បរិយាកាសទទួលឆ្នាំថ្មី( តេត)ឆ្នាំវកអដ្ឋស័កបានរីករាលដាលដល់គ្រប់កោះធំកោះ
តូចចំណុះប្រជុំកោះនេះ។ សេចក្ដីសប្បាយរីករាយបានបង្ហាញច្បាស់ដោយទឹកមុខ
ញញឹមរបស់កម្មាភិបាលយុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa។ នៅទីរួម
ស្រុក Truong Sa ដែលបានចាត់ទុកជារដ្ឋធានីនៃស្រុក Truong Sa ខេត្ត Khanh Hoa
នេះកម្មាភិបាលយុទ្ធជននិងប្រជាជនកំពុងរៀបចំសកម្មភាពវប្បធម៌សិល្បៈ
ស្វាគមន៍ឆ្នាំថ្មីឆ្នាំវកអដ្ឋស័កនិងបុណ្យតេតជាប្រពៃណីជាតិ។
តេតនៅស្រុកកោះ Truong Sa និងទីរួមស្រុក Truong Sa តែងតែចាប់ផ្ដើមនៅ
ពេលក្បួននាវាពីដីគោកដឹកទំនិញនិងស្បៀងអាហារបំរើបុណ្យតេតមកកាន់កោះទាំង
ឡាយ។ ពេលនាវាចូលចតនៅកំពង់ផែ គឺកម្មាភិបាលយុទ្ធជននិងប្រជាជនចាប់ផ្ដើម
មមាញឹកត្រៀមរៀបចំការងារចាំបាច់នានាដូចជាហាត់ច្រៀងរាំ វេចនំអន្សម លាបថ្នាំ
ផ្ទះ ជាដើម។ អ្នកស្រី Vo Thi Thu Sang នៅទីរួមស្រុក Truong Sa បានសំណេះ
សំណាលថា
“ យើងខ្ញុំត្រៀមរៀបចំបុណ្យតេតចាប់តាំងពីថ្ងៃទី២៥ខែទី១២តាមចន្ទគតិ។
ទោះបីជាមិនបានទទួលតេតជាមួយក្រុមគ្រួសារក្ដីតែមនោសញ្ចេតនារបស់បងប្អូន
នៅលើកោះគឺកក់ក្ដៅណាស់។ មនុស្សគ្រប់រូបជូនពរគ្នាដូចបងប្អូនក្នុងគ្រួសារដែរ។
បុណ្យតេតឆ្នាំនេះឃើញមានរបស់របរសំបូរជាងឆ្នាំមុនៗ”។
ឥឡូវនេះតេតនៅឯកោះសមុទ្រដាច់ស្រយាលលែងខ្វះទំនិញទៀតហើយតែ
មានឥវែឥវ៉ាន់គ្រប់គ្រាន់ដូចនៅលើដីគោកទៅវិញ។ ទន្ទឹមនឹងទំនិញនាំយកមកពីដី
គោកទីរួមស្រុក Truong Sa ក៏ត្រៀមរៀបចំយ៉ាងល្អនូវស្បៀងអាហារដែរដោយមាន
សាច់ជ្រូកមាន់ទា ត្រីស្រស់និងបន្លែផ្លែឈើគ្រប់មុខ។ តាមអ្នកស្រី Le Thi Truc Ha
ជាប្រជាពលរដ្ឋមួយនាក់នៅទីរួមស្រុក Truong Sa បានឲ្យដឹងថា
“ ដោយមានការយកចិត្តទុកដាក់ពីដីគោកនិងរបស់រដ្ឋអំណាចតំបន់បានជា
យើងខ្ញុំមានគ្រប់នំអន្សម សាច់ជ្រូក មាន់ទា និងបន្លែ។ ក្រៅពីនេះយើងខ្ញុំក៏ធ្វើ
ដំណាប់ផងដែរ។ បុណ្យតេតនៅលើកោះមានភាពកក់ក្ដៅនិងមនោសញ្ចេតនាដ៏
ល្អប្រសើរ”។
![]() |
| ល។ នៅប្រជុំកោះ Truong Sa បរិយាកាសទទួលឆ្នាំថ្មី( តេត)ឆ្នាំវកអដ្ឋស័កបានរីករាលដាលដល់គ្រប់កោះធំកោះតូចចំណុះប្រជុំកោះនេះ |
ក្នុងឱកាសបុណ្យតេតឆ្នាំនេះកោះ Truong Sa ត្រូវបានទទួលក្រុមភ្ញៀវជា
សមាជិកសម្ព័ន្ធយុវជនកម្មុនីស្តហូជីមិញដែលនាំយកមកតាមនំអន្សមចំនួន២០១៦
មកជូនប្រជជាននៅលើកោះ។អ្នកស្រី Bui Thi Hong Duyen ជនជាតិ Muong មកពី
ស្រុកLac Son ខេត្តHoa Binh ភាកខាងជើងវៀតនាមបានចែករំលែកថា
“ នេះជាពិធីបុណ្យតេតពិសេសនិងមានអត្ថន័យដ៏ធំធេងចំពោះខ្ញុំ។ ព្រោះនៅទី
នេះខ្ញុំបានចែករំលែកមនោសញ្ចេតនាជាមួយយុទ្ធជននិងប្រជាជននៅលើកោះ។ខ្ញុំ
រំជួលចិត្តខ្លាំងណាស់”។
នារាត្រីឆ្នាំចាស់រំលង ឆ្នាំថ្មីឈានចូលមកដល់ប្រជាជននៅទីរួមស្រុក Truong Sa
ចាប់ផ្ដើមសកម្មភាពសំដែងសិល្បៈស្វាគមន៍ឆ្នាំថ្មី។
ពិធីគោរពទង់ជាតិនាថ្ងៃដើមដំបូងនៃឆ្នាំថ្មីមានលក្ខណៈពិសិដ្ឋជាពិសេស។
កម្មាភិបាលយុទ្ធជននិងប្រជាជនឈរជាជួរគោរពទង់ជាតិពណ៌ក្រហមផ្កាយមាស
ក្នុងពន្លឺព្រះអាទិត្យនិងសំលេងចំរៀងជាតិលាយឡំជាមួយស្នូររលកសមុទ្រ។នេះក៏
ជាការសំដែងនូវស្មារតីប្ដេជ្ញាចិត្តការពារសន្តិភាពនៅតំបន់កោះសមុទ្ររបស់ប្រជាជន
វៀតណាមផងដែរ។ វរៈសេនីយ៍ទោ Nguyen Van Tuan ស្នងការនយោបាយកោះ
Truong Sa បានថ្លែងថា
” ពិធីគោរពទង់ជាតិនាឆ្នាំថ្មីមានអត្ថន័យដ៏សំខាន់ចំពោះប្រជាជនវៀតណាមជា
ពិសេសនាពេលបានរៀបចំឡើងនៅលើប្រជុំកោះ Truong Sa ដ៏ពិសិដ្ឋរបស់មាតុ
ប្រទេសជាតិនេះ។ខ្ញុំសូមប្រសិទិ្ធពរជូនកម្មាភិបាលយុទ្ធជននិងប្រជាជនលើកោះ
មានសុខភាពល្អសាមគ្គីគ្នាដើម្បីសំរេចបានគ្រប់ភារកិច្ចប្រកបដោយជោគជ័យក្នុង
ឆ្នាំថ្មី” ។
ក្រោយពិធីគោរពទង់ជាតិកម្មាភិបាលយុទ្ធជននិងប្រជាជននៅទីរួមស្រុកទៅ
វត្តធ្វើពិធីបួងសួងសូមឲ្យទេវតាឆ្នាំថ្មីតាមជួយថែរក្សានិងផ្ដល់សេចក្ដីសុខសេចក្ដី
ចំរើនសុភមង្គល។ បន្ទាប់មកគេទាំងអស់គ្នាទៅអុជធូបធ្វើបុណ្យនៅអគារ
អនុស្សាវរីយ៍លោកប្រធានហូជីមិញនិងវិមានគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី។
ទោះបីរស់នៅឆ្ងាយពីដីគោកហើយជួបការលំបាកជាច្រើនក៏ដោយតែកងទ័ព
និងប្រជាជនលើប្រជុំកោះ Truong Sa ជានិច្ចកាលថែរក្សាការពារអធិបតេយ្យរបស់
មាតុប្រទេស សក្តិសមនឹងការជឿទុកចិត្តរបស់ប្រជាជនទាំងមូល៕








