logo

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ

2019/2/2 | 08:11:00

(VOVWORLD) -  ក្នុងអាកាសធាតុត្រជាក់ស្រួលនាប៉ុន្មានថ្ងៃមុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩នេះ និស្សិតឡាវនិងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាលាមិត្តភាពលេខ ៨០ (នៅ Son Tay នៃទីក្រុងហាណូយ) បានរួមជាមួយនិស្សិតវៀតណាម ជួបជុំគ្នាដើម្បីវេចនំអន្សម ដែលជាប្រភេទនំពិសេសសម្រាប់ស្ពកម្ហូប នាប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិវៀតណាម។ ការរៀប ចំឲ្យនិស្សិតវេចនំអន្សមនេះ មិនត្រឹមតែជួយពួកគេឲ្យយល់ដឹងថែមទៀតអំពីវប្បធម៌វៀតណាមប៉ុណ្ណោះទេ ថែមទាំង ជួយរឹតចំណងសាមគ្គីភាពនិងមិត្តភាព រវាងប្រទេសទាំង ៣ទៀតផង។

 និស្សិតអន្តរជាតិ សាកល្បងវេចនំអន្សុម (រូបថតៈ VOV5)

មិនទាំងអស់ទើបបានស្តាប់នូវការណែនាំយ៉ាងលំអិតអំពីរបៀបកាត់ស្លឹក ហើយដាក់ស្លឹកដើម្បី វេចនំអន្សមនៅតាមគ្រប់ស្តង់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅឯសាលាមិត្តភាពលេខ៨០។  ក្រុមនិស្សិតឡាវ កម្ពុជា កំពុងអង្គុយរៀនវេចនំអន្សម ដែលសម្រាប់ពួគគេ ប្រភេទនំនេះមិនដូចទៅនឹងប្រភេទនំអន្សមរបស់ប្រទេសខ្លួនឡើយ។ ប្អូន Khun Ngan ជានិស្សិតឡាវ បានចែករំលែកថា៖ “វេចនំអន្សមគឺពិបាកណាស់ បើមិនចេះវេច គឺនឹងធ្វើឲ្យនំខូចទ្រង់ទ្រាយ ៤ជ្រុង។ ពោលគឺនំមិនស្អាតទេ”។

ប៉ុន្តែក៏មានប្អូននិស្សិតខ្លះពូកែ ប៉ិនប្រសពណាស់ ហេតុដូច្នេះបានណែនាំឲ្យមិត្តរបស់ខ្លួនវេចនំអន្សមផងដែរ។ មិត្ត Bunthavi និស្សិតឡាវ បានចែករំលែកថា ហេតុផលដែលគាត់ចេះវេចនំអន្សមគឺដោយសារ ជីដូននិងឪពុករបស់ប្អូនជាជនជាតិវៀត ណាម។ ហេតុដូច្នេះ ពេលមកសិក្សានៅវៀតណាម ប្អូនតែងតែណែនាំឲ្យមិត្តភក្តិរូបមន្តវេចនំអន្សមផងដែរ។ មិត្ត Bunthavi បានសំណេះសំណាលថា៖ “ក្នុងបុណ្យចូលឆ្នាំថ្មីនៅឡាវ ផ្ទះរបស់ខ្ញុំតែងតែវេចនំអន្សមនិងធ្វើប្រហិត។ ឪពុកខ្ញុំបានបង្រៀនខ្ញុំពីរបៀបវេចនំអន្សម។ នំអន្សមឆ្ងាញ់ណាស់ ដោយផ្សំគ្រឿងទេសជាច្រើន មានអំបិល សណ្តែកខៀវ ម្រេច និងសាច់ជ្រូកបីជាន់ផងដែរ”។

 ស្ពកអាហារសម្រាប់បុណ្យតេតរៀបចំដោយនិស្សិតបរទេស

នៅតាមស្តង់នានារបស់និស្សិតកម្ពុជា គ្រឿងផ្សំសម្រាប់វេចនំអន្សម ត្រូវបានប្អូននិស្សិតរៀបចំយ៉ាងស្អាតបាតនៅលើតុវែងមួយ។ ប្អូនម្នាក់ធ្វើការកាត់ស្លឹក អ្នកដួសអង្ក អ្នកដួសសណ្តែក អ្នករៀបសាច់ជ្រូក ហើយអ្នកណាប៉ិនប្រសពជាង គឺចងនំ។ Ut Dam សំណេះសំណាលយ៉ាងរីករាយថា៖ “វេចនំអន្សមលើកទី១គឺពិបាកណាស់ ប៉ុន្តែដល់លើកទី២នឹងងាយស្រួលជាង ដល់ពេលចេះវេចហើយគឺមិនពិបាកទៀតទេ។ ចងនំជាជំហានស្រួលបំផុត។ ប្អូនវេចនំមួយអស់រយៈពេល១០នាទីប៉ុណ្ណោះដោយមិនចាំបាច់ពុម្ភទេ។ អ្នកគ្រូប្អូនសរសើរថា ប្អូនវេចនំអន្សមស្អាតណាស់”។

សម្រាប់និស្សិតអន្តរជាតិទាំងអស់គ្នា ការចូលរួមសកម្មភាពនៃពិធីបុណ្យវេចនំអន្សមមិនត្រឹមតែជាសកម្មភាពក្រៅម៉ោងប៉ុណ្ណោះទេ ថែមទាំងជួយឲ្យប្អូនយល់បន្ថែមអំពីវប្បធម៌ម្ហូបអាហាររបស់វៀតណាមក្នុងប៉ុន្មានថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប្អូន Khun Ngan បានឲ្យដឹងទៀតថា៖ “តាមរយៈសកម្មភាពទាំងនេះ ប្អូនបានស្គាល់ពីវប្បធម៌របស់ប្រជាជនវៀតណាម ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃណី។ ហើយប្អូនក៏បានដឹងថា ស្ពុកម្ហូបអាហាររបស់ប្រជាជនវៀតណាមនាថ្ងៃចូលឆ្នាំថ្មី គឺមាន ម្ហូបច្រើនមុខណាស់ ពោលគឺមានមាន់ស្ងោផង  cha gio ផងនិងនំអន្សមផង”។

ប្រការគួរឲ្យកត់សម្គាល់ក្នុងសម្មភាពដូចជាវេចនំអន្សមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិ បានរួមចំណែក រឹតចំណងសាមគ្គីភាព មិត្តភាពរវាងនិស្សិតកម្ពុជា ឡាវជាមួយនិស្សិតវៀតណាម។ Ut Dam សំណេះសំណាលបន្ថែមទៀតថា៖“បរិយាកាសពេលវេច នំអន្សមគឺសប្បាយណាស់ ព្រោះថា ប្អូនវេចនំបណ្តើរ សំណេះសំណាលជាមួយមិត្តភក្តិបណ្តើរៗ។ នោះជាពេលវេលាសប្បាយនិងគួរឲ្យចងចាំណាស់”។

នេះមិនមែនជាលើកទី១ទេ ដែលសាលាមិត្តភាពលេខ៨០ រៀបចំពិធីវេចនំអន្សមសម្រាប់និស្សិត។ ប៉ុន្តែឆ្នាំនេះសាលាបានរៀបចំតាមទ្រង់ទ្រាយធំណាស់។ លោកស្រី Chu Kim Phuong នាយិការរងនៃសាលាមិត្តភាព លេខ ៨០ បានឲ្យដឹងថា៖ “យើងខ្ញុំបានបង្កើតបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីប្អូនៗមានឱកាសហ្វឹកហាត់ភាសាវៀតណាម និងបានសម្របខ្លួនក្នុងពិធីបុណ្យធំបំផុតរបស់ប្រទេស វៀតណាម។ នេះក៏ជាឱកាសដ៏ល្អមួយដើម្បីណែនាំអំពីវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ យើងខ្ញុំសង្ឃឹមថា យុវជននៃប្រទេសទាំងបី វៀតណាម-ឡាវនិងកម្ពុជា នឹងកាន់តែបង្ហាញនូវសាមគ្គីភាព មិត្តភាពនិងសហការគ្នាយ៉ាងស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ”។

ក្នុងប៉ុន្មានថ្ងៃនេះ មូលដ្ឋានអប់រំនៅវៀតណាមជាច្រើនកន្លែងក៏បានរៀបចំពិធីវេច នំ អន្សមសម្រាប់ននិស្សិតបរទេសដូចជាសាលាមិត្តភាពលេខ ៨០។ សកម្មភាពទាំងអស់នេះ នឹងជាអនុស្សាវរីយ៍គួរឲ្យចងចាំសម្រាប់ប្អូននិស្សិតទាំងអស់ ក្នុងអំឡុងពេលសិក្សារៀនសូត្រនៅវៀតណាម ជាពិសេសជួយរីកសាយភាយនូវលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់វៀតណាមឌិតជាប់ក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ៕

TAG
VOV/VOVworld/បុណ្យចូលឆ្នាំថ្មី/ប្រពៃណីជាតិ/ដួងចិត្ត/មិត្តភក្តិ/អន្តរជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត