logo

បុណ្យចូលឆ្នាំសកល ២០២០៖ គោដៅទេសចរណ៍គួរឲ្យទាក់ទាញបំផុតនៅវៀតណាមខាងជើង

2020/1/4 | 11:24:00

(VOVWORLD) - ក្នុងឱកាសនៃឆ្នាំថ្មីឆ្នាំសកល ២០២០ វិទ្យុសម្លេងវៀតណាមសូមឧទ្ទេសនាមអំពីគោដៅទេសចរណ៍គួរឲ្យទាក់ទាញបំផុតនៅជិតទីក្រុងហាណូយ។

រូងភ្នំ Mua នៅភូមិ Khe Dau Ha ឃុំ Ninh Xuan ស្រុក Hoa Lu ខេត្ត Ninh Binh ។ រូងភ្នំ Mua មានទីតាំងស្ថិតនៅជើងភ្នំ Mua ដែលត្រូវបានភ្ញៀវទេសចរជាច្រើនចាត់ទុកថាជា“ មហាកំផែងនៃប្រទេសវៀតណាម” ដោយសារមានកាំជណ្តើរថ្មភក់ចំនួន ៤៨៦ កាំ។

ពីលើកំពូលភ្នំ Mua ភ្ញៀវទេសចរអាចគយគន់ទេសភាពតំបន់ Tam Coc ជាមួយនឹងភាពស្រស់ស្អាតដែលទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវទេសចរលោកខាងលិច ដែលចាត់ទុកថា មានសម្រសដូចជានៅ Ma Pi Leng (Ha Giang) Lim Mong (Yen Bai)  Mai Chau (Hoa Binh)។

គោលដៅទេសចរណ៍នេះ មានភាពងាយស្រួលក្នុងការធ្វើដំណើរពីទីក្រុងហាណូយ ពោលគឺចំណាយរយៈពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ។

Sa Pa - គោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញនៅវៀតណាមខាងជើង។

គោលដៅទេសចរណ៍នេះតែងតែទទួលបានចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរវ័យក្មេង។

មានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេស Sapa បង្កប់នូវភាពអស្ចារ្យនៃទេសភាពធម្មជាតិ និងមនុស្ស។

ទីរួមស្រុកក្នុងពពកបានទាក់ទាញភ្ញៀវទេសចរ ជាមួយទេសភាពព្រៃភ្នំ និងគោលដៅទេសចរនានា ដែលពោរពេញទៅដោយអត្ថសញ្ញានជនជាតិភាពតិច។ ប្រសិនបើមានសំណាងនោះ ភ្ញៀវទេសចរអាចគយគន់ព្រិលផងដែរ។

ទៅកាន់ Moc Chau ដើម្បីគយគន់ផ្កាស្ពៃពណ៌សនិង ពពកនៅកំពូលភ្នំ Ta Xua ។ Moc Chau នៅរដូវផ្កាស្ពៃពណ៌សរីកស្គុសស្គាយនៅជ្រលងភ្នំទាំងមូលដូចជានៅក្នុងរឿងនិទាននៅស្រុកអច្ឆរិយៈមួយផងដែរ។

Ta Xua ត្រូវបានដាក់ឈ្មោះថាជាកន្លែងដ៏ស្រស់ស្អាតបំផុត នៅឋានកណ្ដាល។ គ្រប់ទីកន្លែងនៅលើ Ta Xua ហាក់ដូចជាឋានសួគ៌ ដ៏អស្ចារ្យ។

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត