logo

បុណ្យតេតនៅទីក្រុងហូជីមិញ

2013/2/11 | 09:20:53
VOV-និទាឃៈរដូវថ្មីបានមកដល់លើទឹកដីវៀតណាម។
 រួមជាមួយប្រជាជន​នៅគ្រប់ទិសទីនៅទូទាំងប្រទេស
ប្រជាជនទីក្រុងហូជីមិញកំពុងអំណរស្វាគម​និទាឃៈ​
រដូវឆ្នាំម្សាញ់សំរិទ២០១៣។ បទយកការណ៍របស់ To
Tuan អ្នកយក​ព័ត៌មាន​នៃវិទ្យុសំលេងវៀតណាមបានឆ្លុះបញ្ចាំងបរិយាកាស ទទួលបុណ្យតេតនៅ​ទីក្រុងហូជីមិញ។

        VOV-ក្នុងឆ្នាំ២០១២កន្លងទៅ ក្នុងកាលៈទេសៈលំបាករួម ប៉ុន្តែទីក្រុង
ហូជីមិញ​នៅ​ទទួលបានរាល់សមិទ្ធិគួរឲ្យកត់សម្គាល់។ នោះគឺល្បឿន​កំណើន
GDP របស់ទីក្រុងនៅកើនឡើង៩,២% កើនជា១,៨៣ដងបើប្រៀប​នឹង​កំរិត​មធ្យមរបស់ប្រទេសទាំងមូល។ ក្នុងឆ្នាំកន្លងទៅបណ្ដាសំណង់ហេដ្ឋាន​រចនា​សម្ព័ន្ធដែលសំរេចបានរួមចំណែកធ្វើឲ្យមុខម៉ាត់របស់ទីក្រុងមានការផ្លាស់ប្តូរ
ក្នុងនោះមានសំណង់​ផ្លូវក្រោមដី Thu Thiem ជាសំណង់ទំនើបបំផុតនៅដំបន់
អាស៊ី-អាគ្នេយ៍និងអាគ៌ា​សំណង់​ស្ពាន់ផ្លូវគោកទំនើបផ្សេងៗទៀត។

ប្រជាជនទីក្រុងហូជីមិញកំពុងអំណរស្វាគមនិទាឃៈរដូវឆ្នាំម្សាញ់សំរិទ២០១៣។

        ក្នុងប៉ុន្មានថ្ងៃនេះ ទូទាំងទីក្រុងហាក់ដូចជាបានពាក់អាវថ្មីចំរុះព៌ណ។ នៅ​កណ្ដាលទីក្រុងកន្លែងណាក៏ពោពេញទៅដោយចង្កៀងផ្កាសម្លេងកំសាន្តរបស់
កុមារ។ បណ្ដាវិថីនៅខ័ណ្ឌទី១ ជំវិញផ្សារ Ben Thanh វិហារកាតូលិក Duc Ba ដូច​
ជាវិថី Nguyen Du, Dong Khoi, Nguyen Hue ជាដើម​ត្រូវបានតុបតែង​ដោយ​ចង្កៀង​ផ្កាមានរាងម្សាញ់ជានិមិត្តរូបរបស់ឆ្នាំម្សាញ់សំរិទ២០១៣។ ​ប៉ុន្តែលេចធ្លោបំផុត នៅជាបរិយាកាសពិធីបុណ្យផ្កានិទាឃៈរដូវនៅវិថី Nguyen Hue។ ពេញ​លើវិថី គឺផ្ការាប់ម៉ឺទងចម្រុះព៌ណ។

បរិយាកាសពិធីបុណ្យផ្កានិទាឃៈរដូវនៅវិថី Nguyen Hue។

        ពិធីបុណ្យផ្ការួមជាមួយបណ្ដាកម្មវិធីសំដែងសិល្បៈរាំម៉ុងសាយលើវិថីធ្វើឲ្យ​ទឹកចិត្តអ្នកចូលរួមកាន់តែសប្បាយរីករាយ។​បងស្រី Huynh Thi Tam ជាជន​មួយរូប
នៅវិថី Le Van Sy ខ័ណ្ឌទី១០បានសំណេះសំណាលថា៖

        “ខ្ញុំបានឃើញថានៅទីនេះគ្រប់រូបសប្បាយរីករាយណាស់​។ គេ​ទទួលនិទាឃៈ រដូវជាមួយស្មារតីយ៉ាងអូអរអធិកអធម្ម។​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសូមប្រសិទ្ធិពរ
ជនគ្រប់រូប​ទទួល​បុណ្យតេតសប្បាយរីករាយសុភមង្គល់និងសង្ឃឹមថាក្នុងឆ្នាំថ្មី
អ្វីៗផ្លាស់ប្តូរតាមទិសល្អបំផុត។”

ពិធីបុណ្យផ្ការួមជាមួយបណ្ដាកម្មវិធីសំដែងសិល្បៈរាំម៉ុងសាយលើវិថីធ្វើឲ្យទឹកចិត្តអ្នកចូលរួម
កាន់តែសប្បាយរីករាយ។

        រីឯលោក Do Van Khai អ្នកសង្កាត់​ An Khanh មួយនាក់ខ័ណ្ឌទី២​ទីក្រុងហូជីមិញ
បានឲ្យដឹងថា​មុននេះមកកណ្ដាលទីក្រុងត្រូវចំណាយពេលវេលាសំរាប់ជិះ​សាឡាង​តែឥឡូវនេះគ្រាន់តែចំណាយប៉ុន្មាននាទី​ធ្វើដំណើរឆ្លងផ្លូវក្រោមដី ​Thu Thiem ឆ្លង
កាត់ទន្លេ Sai Gon។

        “ចូលឆ្នាំថ្មីខ្ញុំចង់ឲ្យប្រទេសជាតិមានការកែលំអរខាងសេដ្ឋកិច្ច។ ​សេដ្ឋកិច្ចឆ្នាំ
កន្លងទៅ​ជួប​ការ​លំបាក​ខ្ញុំមានចំណងថាឈានចូលឆ្នាំថ្មីស្ថានភាពល្អជាងមានភាព
ងាយស្រួលជាងឆ្នាំចាស់។ សូមប្រសិទ្ធិពរឲ្យមិត្តវ័យក្មេងប្រជាជនទីក្រុងឆ្នាំថ្មីមួយ
សប្បាយរីករាយនិងពោពេញទៅដោយសុភមង្គល។”

និទាឃៈរដូវឆ្នាំនេះ ប្រជាជនទីក្រុងបានមានបន្ថែមកន្លែងមួយដើម្បីទស្សនាការបាញ់កាំជ្រួចផ្កា នោះគឺអាគ៌ា Bitexco មានកំពស់៦៨ជាន់។

        និទាឃៈរដូវឆ្នាំនេះ ប្រជាជនទីក្រុងបានមានបន្ថែមកន្លែងមួយដើម្បីទស្សនា​
ការបាញ់កាំជ្រួច​ផ្កា។ នោះគឺអាគ៌ា Bitexco មានកំពស់៦៨ជាន់។​ដែលត្រូវបាន សាងសង់ជារាងទងផ្កាឈូកដោយ​កញ្ចក់បង្កើតចំណុចពិសេសនៃបរិយាកាស
ស្ថាប័ត្យកម្ម ក្លាយទៅជានិមិត្ត​រូបឲ្យ​ការ​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាសកម្មរបស់ទីក្រុង។
លោក​ Do Quoc Le អ្នកបំរើនៅ​អាគ៌ា​បានឲ្យដឹងថា៖

       “នៅនាទីចូលឆ្នាំថ្មីពិធីស្វាគមអំណរឆ្នាំថ្មីត្រូវបានរៀបចំឡើងនោទីនេះពីម៉ោង
១០ដល់ម៉ោង១២និង៣០នាទីជាមួយកម្មវិធីចម្រៀងតូរតន្ត្រីនិងពិសារតែ។ រួមជា
មួយនោះ​នៅមាន​កម្មវិធីរាំម៉ុងសាយជូនអ៊ាំងបាវទៀតផង។​ មុនពេលត្រឡប់មក គ្រួសារវិញបានថតរូបទុកជា​អនុស្សាវរីយ៍៕”

TAG
បុណ្យ/តេត/ទីក្រុង/ហូជីមិញ


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត