(VOVWORLD) - រាល់ពេលដែលសរទៈរដូវមកដល់ ហើយវាលស្រែត្រូវបានគ្រប់ឌណ្តប់ដោយពណ៌លឿងនៃព្រះអាទិត្យ និងពេលប្រមូល ផលស្រូវទុំ ជនរួមជាតិភាគតិចនៅឃុំ Ngoc Chien ស្រុក Muong La (ខេត្ត Son La) មានក្តីសោមនស្សន៍រីករាយ បើកពិធីបុណ្យអំណរស្រូវថ្មី។ ពិធីបុណ្យនេះបានបង្កើតឡើងវិញ នូវលំហរវប្បធម៌ដ៏គួរឱ្យទាក់ទាញជាច្រើន មិនត្រឹមតែគោរពតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញភ្ញៀវទេសចរណ៍មកពីទាំងជិត ឬឆ្ងាយមកទស្សនា និងស្វែងយល់ទៀតផង។ រដូវមាសដ៏ធូធារបានមកជាមួយប្រជាជនគ្រប់ជន ជាតិ ហាក់ដូចជាបង្កើនភាពរីករាយអំណរបុណ្យ តេតឯករាជ្យ។
ឃុំ Ngoc Chien ជាឃ្លាំងស្រូវដ៏សំខាន់មួយរបស់ស្រុក Muong La ខេត្ត Son La (រូបថត៖ VOV) |
ឃុំ Ngoc Chien ស្ថិតនៅរយៈកំពស់ ១.៨០០ម៉ែត ពីនីវ៉ូទឹកសមុទ្រ ហ៊ុំព័ទ្ធដោយជួរភ្នំដ៏សម្បើមចំនួនពីរ។ នេះជាឃ្លាំងអង្ករធំមួយដែលមានអង្ករដំណើបពិសេសពិសេសរបស់ស្រុក Muong La ខេត្ត Son La។ ក្នុងរដូវនេះ វាលស្រែដែលមានផ្ទៃដីរាប់រយហិចតារបស់ឃុំ Ngoc Chien ត្រូវបាន លាបពណ៌លឿងភ្លឺដូច "ខ្សែសូត្រមាស" ខ្យល់បក់ជុំវិញជម្រាលភ្នំ ផ្ទះ និងជ្រោះទឹក...។ ហើយពេលនេះ ក៏ជាពេលវេលាដែលប្រជាជនរីករាយនឹងរដូវច្រូតកាត់ ដោយនាំយកគ្រាប់ស្រូវដំបូងមកធ្វើម្ហូបប្រពៃណីក្នុងពិធីបុណ្យអំណរស្រូវថ្មី។
ការប្រឡងអុកអំបុកនៃពិធីបុណ្យអំណរស្រូវថ្មី ដែលបង្ហាញពីភាពប៉ិនប្រសប់និងបទពិសោធន៍របស់ប្រជាជននៅ Ngoc Chien (រូបថត៖ VOV) |
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងក្នុងថ្ងៃបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។ លោក Bui Tien Sy លេខាគណៈកម្មាធិការបក្សឃុំ Ngoc Chien ស្រុក Muong La ខេត្ត Son La បានចែករំលែកថា៖ “អ្វីដែលពិសេសនោះគឺពិធីបុណ្យស្រូវថ្មីត្រូវបានប្រារព្ធឡើងដើម្បីអបអរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។ ចំពោះពិធីនេះ ក្រៅពីប្រារព្ធពិធីសែនព្រេននៅវត្តដូនតា Đon Hó ដើម្បីសុំដូនតានិងពពួកទេវតារៀបចំពិធីបុណ្យនោះ ក៏មានការរៀបចំពិធីបុណ្យ Pang A របស់ជនជាតិ La Ha ឡើងវិញ ពិធីបូជាវិញ្ញាណក្របី។ សកម្មភាពពិធីបុណ្យស្តារឡើងវិញនូវល្បែងប្រជា ប្រិយដែលបានបាត់បង់កាលពី ៤០-៥០ ឆ្នាំមុន”។
ពិធីអំណរស្រូវថ្មីរួមមានពិធីសែន និងពិធីបុណ្យ។ ជាពិសេសពិធីបើកពិធីបុណ្យអំណរស្រូវថ្មី គឺពិធីថ្វាយអង្ករថ្មីនៅព្រះវិហារដូនតាភូមិ Muong Chien។ ក្នុងពិធីសែននោះមានតំណាងព្រឹទ្ធាចារ្យភូមិ មេភូមិ និងប្រជាជនដែលមានកិត្យានុភាពក្នុងភូមិ។ ក្រោយពីធ្វើពិធីនៅវត្តដូនតាហើយ គ្រួសារក៏ត្រឡប់ទៅរៀបចំពិធីសែនបាយថ្មីនៅផ្ទះខ្លួនវិញវិញ។ ចំណែកឯពិធីបុណ្យបានបង្កើតឡើងវិញនូវលំហរវប្បធម៌ពិសេស ជាមួយ នឹងសកម្មភាពវប្បធម៌ និងសិល្បៈ កីឡាជាច្រើនប្រភេទ និងល្បែងជនជាតិដូចជា៖ ការប្រកួតបោកអំបុក បាល់ទាត់ ពិធីបុណ្យបេះផ្លែ ឈើ ការប្រកួតធ្វើម្ហូបជនជាតិ ; ការបង្ហាញស្តង់ជាមួយផលិតផលប្រចាំតំបន់ជាដើម។
ល្បែងគួរឲ្យចាប់អារម្មណ៍ក្នុងពិធីបុណ្យ (រូបថត៖ VOV) |
“ទេសភាពនៅទីនេះស្អាតណាស់ ជ្រលងភ្នំដែលមានចែងចាំងដោយពន្លឺថ្ងៃ ខ្យល់អាកាសបរិសុទ្ធណាស់។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលឃើញប្រជាជនមានចំណង់ចំណូលចិត្តចំពោះការរក្សាលក្ខណៈវប្បធម៌ពិសេសរបស់ឃុំ Ngoc Chien ខេត្ត Son La។ ខ្ញុំមានដំណើរកម្សាន្តដ៏មានន័យណាស់”។
រដូវមាសដ៏ចម្រុងចម្រើន ជាមួយនឹងក្លិនស្រូវថ្មី អង្ករដំណើបដ៏សែនក្រអូប និងរង្វង់សាមគ្គីភាព តែងតែស្វាគមន៍ភ្ញៀវមកពីជិត ឬឆ្ងាយ រៀងរាល់ខែកញ្ញា នៅលើតំបន់ព្រៃភ្នំនៃភូមិភាគពាយ័ព្យនេះ៕








