logo

បេតិកភណ្ឌប្រវត្តិសាស្ត្រ និងតម្លៃពិសិដ្ឋនៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ

2025/11/29 | 08:23:10
(VOVWORLD) - អត្ថបទចំនួនបីនៅលើគេហទំព័ររបស់កាសែត Pasaxon (ស្ថាប័នបញ្ចេញមតិរបស់មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ) បញ្ជាក់ថា មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃ និងត្រូវបានពូនជ្រុំដោយច្រើនជំនាន់។

នៅចំពោះមុខនៃដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាបក្ស លោក តូ ឡឹម ទៅកាន់ប្រទេសឡាវ និងអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៥០ នៃទិវាបុណ្យជាតិឡាវ ខួបលើកទី ១០៥ នៃថ្ងៃកំណើតរបស់លោកប្រធាន កៃសុន ភូមិវិហារ (Kaysone Phomvihane) និងអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំកម្រិតខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត (Thongoun Sisoulith) ក្នុងអំឡុងពេលពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយឡាវបានចុះផ្សាយអត្ថបទជាច្រើន ដែលស្ងើចសរសើរទំនាក់ទំនងវៀតណាម-ឡាវ ជាទំនាក់ទំនងពិសេសមួយដែលមានតែមួយគត់នៅលើពិភពលោក។

អត្ថបទចំនួនបីនៅលើគេហទំព័ររបស់កាសែត Pasaxon (ស្ថាប័នបញ្ចេញមតិរបស់មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ) បញ្ជាក់ថា មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃ និងត្រូវបានពូនជ្រុំដោយច្រើនជំនាន់។ នៅក្នុងបរិបទដែលពិភពលោកនិងតំបន់មានការប្រែប្រួលមិនអាចទាយទុកជាមុនបាន ប៉ុន្តែ ទំនាក់ទំនងពិសេសនេះ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ជាទីបង្អែកយុទ្ធសាស្ត្រសម្រាប់ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព ដោយរួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។

អត្ថបទដែលស្ងើចសរសើរចំណងមិត្តភាពដ៏មហិមាររវាងវៀតណាមនិងឡាវ ត្រូវបានចុះផ្សាយនៅលើកាសែតអេឡិចត្រូនិក Pathetlao របស់ទីភ្នាក់ងារសារព័ត៌មានឡាវ។ (រូបថត៖ VNA)

ក្នុងពេលជាមួយគ្នានោះ អត្ថបទចំនួនបីចុះផ្សាយលើគេហទំព័ររបស់កាសែត Pathetlao របស់ទីភ្នាក់ងារសារព័ត៌មានឡាវបានអះអាងថា "បេតិកភណ្ឌប្រវត្តិសាស្ត្រ និងតម្លៃពិសិដ្ឋនៃទំនាក់ទំនងពិសេសរវាងឡាវនិងវៀតណាម" ក៏ដូចជាសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងឡាវ និងវៀតណាមគឺជាទំនាក់ទំនងពិសេស ជាគំរូស្មោះត្រង់ ដែលកម្រមានក្នុងប្រវត្តិសាស្ត្រពិភពលោក។ តាមរយៈពេលវេលានិងឆ្លងកាត់បញ្ហាប្រឈមជាច្រើនប៉ុន្តែ   មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាម បានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃ ជាច្បាប់ស្នូល និងជាគ្រឹះស្ថាននៃស្ថិភាពដ៏រឹងមាំសម្រាប់ប្រជាជនទាំងពីរ៕

TAG
VOV/VOVworld/វៀតណាម/ឡាវ/ទំនាក់ទំនង/ដំណើរទស្សនកិច្ច/អគ្គលេខាបក្ស/តូ ឡឹម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត