logo

បេតិកភណ្ឌស្ថាបត្យកម្មបារាំងនៅទីក្រុងហាណូយ។

2014/10/15 | 08:07:08

រដ្ឋធានីហាណូយនៃប្រទេសវៀតណាមកំពុងមានការ
អភិវឌ្ឍន៍យ៉ា​ងខ្លាំងក្លាសំណង់ទំនើបបានផុសឡើងនៅ
គ្រប់ទិសទី។ប៉ុន្តែទំនើបភាវូពនីយកម្មនេះមិនធ្វើឲ្យស្លាក់
ស្នាមនៃទីក្រុងរាប់ពាន់ឆ្នាំបាត់ទៅបានឡើយក្នុងនោះ
មានបេតិកភណ្ឌស្ថាបត្យកម្មបារាំង។សំណង់ទាំងនេះបាននាំមកនូវសម្រស់
សោភ័ណ្ឌភាពល្អស្អាតដោយឡែកសំរាប់ទីក្រុងហាណូយ។

                 

ឡា១នៅវិថី​Le Hong Phong(រូបថត អិនធឺណែត)។

Vovworld-ពេលមកទស្សនាទីក្រុងហាណូយភ្ញៀវទេសចរមិនអាចមិនគយគន់
សំណង់ស្ថាបត្យកម្មដ៍ស្អាតអស្ចារ្យនានាដែលបានសាងសង់ឡើងនាចុងសតវត្សរ៍
ទី១៩ដើម សតវត្សរ៍ទី២០បានឡើយ។សំណង់ទាំងនេះមានរចនាបទដ៍សម្បូរបែប
ប៉ុន្តែនៅរក្សាដដែលភាពសុខដុមរបស់ខ្លួនក្នុងផែនការស្ថាបត្យកម្មនៃទីក្រុង ផ្សា
ភ្ជាប់ជាមួយទេសភាពធម្មជាតិព្រមទាំងបង្កើតរចនាបទដោយឡែកដែលគ្មាននៅ
អាស៊ីអគ្នេយ៍និងទ្វីបអាស៊ីទេ។​នោះគឺជាស្ពានLong Bien ជានិមិត្តរូប​វប្បធម៌នៃទី
ក្រុងហាណូយនិងជាស្ពានដែកថែបដំបូងដែលឆ្លងបកាត់ទន្លេក្រហមឬវិមានរបស់
អគ្គទេសាភិបាលឥណ្ឌូចិន(សព្វថ្ងៃជាវិមានប្រធានរដ្ឋ)និងសារមន្ទីរ​Louis  Finot
(សព្វថ្ងៃជាសារមន្តីប្រវត្តិ​ស្រ្តាសជាតិ)ជាដើម។តាមស្ថាបត្យករHoang Dao Kinhថា៖
នៅ​ទីក្រុងហាណូយជ​នបារាំងបាន​សាងសង់ស្ថានីយ៍រថភ្លើង​វិហារកាតូលិចរោង
ល្ខោនសារមន្ទីនងសណ្ឋាគារ។ល។លោកអោយដឹងថា៖“ ជនបារាំងបានធ្វើឲ្យទី
ក្រុងហាណូយមាន​លក្ខណះទំនើប។នាបច្ចុប្បន្ននេះនៅទីនេះបណ្តាបេតិកភណ្ឌ
ស្ថាបត្យកម្មបារាំងនៅគងវង្សរ៍នៅឡើយ។សំណង់ទាំងនេះ​នៅសមស្របទៅ
នឹងប្រពៃណីវប្បធម៌របស់វៀតណាមដដែល។    “

                       

វិ​ថី​Le Thai To នៅក្រុហាណូយ(រូបថត អិនធឺណែត)

ដើម្បីជៀសវាងបានកំដៅត្រូពិចបណ្តាស្ថាបត្យករបារាំងបានស្ថាបនាសំណង់វីឡា
ព័ទ្ឋជុំវិញដោយរបៀងឧទ្យានផ្កាឧទាហរគឺឧុទ្ឋកាល័យរបស់អគ្គទេសាភិបាលរបស់
Tonkin។ជញ្ជាំងលឿងបង្អួចខៀវចុះសម្រុងគ្នាក្រោមពន្លឺនៃព្រះអាទិត្យត្រូពិច​។នៅ
ក្បែរនោះគឺជាសណ្ឋាគារMetropole ប្រណិតសង្ហាជាមួយជញ្ជាំងស។ស្ថិតនៅ
កណ្តាលទី​ក្រុងរោងមហោស្រពហាណូយប្រៀបដូចវិមានដ៍ឆើតឆាយ១។ភាពល្អស្អាតរបស់ហាណូយនៅបានរក្សានៅ​បណ្តាមហាវិថីតាមក្បូក្បាច់រចនាបទជា
លក្ខណះបារាំងព័ទ្ឋជុំវិញដោយវីឡានិងដើម​ឈើចំណាស់អាយុកាលរាប់រយឆ្នាំ។គេហដ្ឋាននិមួយៗមានរចនាបទដោយឡែកឆ្លុះបញ្ចាំងចំណុចពិសេសរបស់តំបន់ដទៃ
នៅប្រទេសបារាំង។រចនាបទនៃភាគកណ្តាលប្រមូលផ្តុំនៅ​វិថី Phan DinhPhung –
Hoang Dieu- Tran Phu-Le Hong Phong។ឯរចនាបទនៃភាគខា​ងត្បូងលៃទុកស្លាក់
ស្នាមរបស់ខ្លួននៅវិថីQuang Trung និងTran Quoc Toan។រចនាបទឥណ្ឌូចិនត្រូវបាន
បង្ហាញក្នុង​ផ្ទះនានានៅវិថីLy Nam Deនៅទីក្រុងហាណួយសព្វថ្ងៃនេះមានវីឡាចំនួន
១៦០០ខ្នងដែលក្នុងនោះ២/៣ជារបស់រ​ដ្ឋនិង១/៣ចំណុះកម្មសិទ្ឋិរបស់ឯកជន។

​​​​​​​​​​​​​                    

រូបថត អិនធឺណែត

នាពេលថ្មីៗនេះយុទ្ឋនាការជួសជុលកែលំអរវីឡាទាំងនេះត្រូវបាននាំចេញដោយរដ្ឋ
អំណាចទីក្រុងហាណូយតាមរូបភាពរដ្ឋនិងប្រជាជនរួមធ្វើ។លោកស្រី ​Nguyen Thi
Hoa ម្ចាស់វីឡា១នៅវិថីTran Quoc Toanអោយដឹងថា៖“ បានមកដល់ពេលដែលត្រូវ
ជួសជុល​កែលំអរវីឡា​បុរាណទាំងនេះ​ហើយ។ខ្ញុំគាំទ្រការផ្តួចផ្តើមនេះយ៉ាងក្លៀវក្លា។រូបភាពរដ្ឋនិងប្រជាជនរួមធ្វើនឹងផ្តល់មកនូវប្រសិទ្ឋភាពខ្ពស់ជាពិត​ប្រាកដ។    “សំណង់ស្ថាបត្យកម្មប្រពៃណីរបស់វៀតណាមរួមជាមួយបេតិកភណ្ឌស្ថាបត្យកម្ម
បារាំងបានបង្កើតរចនាបទពិសេសដោ​យឡែកនៃទីក្រុងហាណូយ៕

TAG
VOVWORLD/បេតិកភណ្ឌស្ថាបត្យកម្ម/បារាំង/ទីក្រុងហាណូយ/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត