logo

ប្តេជ្ញាដក "កាតលឿង" IUU

2026/2/25 | 11:24:30
(VOVWORLD) - នាថ្ងៃទី ២៥ ខែកុម្ភៈ រដ្ឋាភិបាលវៀតណាមបានចេញសារទូរលេខមួយស្តីពីការផ្តោតសំខាន់លើការត្រៀមរៀបចំសម្រាប់ធ្វើការជាមួយក្រុមអធិការកិច្ចលើកទី ៥ របស់គណៈកម្មការអឺរ៉ុប (EC) ដោយប្តេជ្ញាដកការព្រមាន "កាតលឿង" IUU (ប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង) ចំពោះជលផលវៀតណាម។
រូបថត៖ VGP

សារទូរលេខនេះ តម្រូវឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ចចំនួន ១២៣ ដោយផ្តោតលើក្រុមបញ្ហាសំខាន់ៗចំនួន ៥ រួមមាន៖ ក្របខ័ណ្ឌច្បាប់; ការគ្រប់គ្រងកងនាវា; ការត្រួតពិនិត្យ ការគ្រប់គ្រង និងតាមដាននាវានេសាទ; ការតាមដានប្រភពដើមជលផល; ការអនុវត្តន៍ច្បាប់ និងការដោះស្រាយការរំលោភបំពាន ស្របតាមអនុសាសន៍ចំនួន ៥ របស់ EC។

សារទូរលេខនេះបានសង្កត់ធ្ងន់ថា កម្មវិធី សេណារីយ៉ូ និងខ្លឹមសារនៃការងារជាមួយក្រុមអធិការ EC ត្រូវការកសាងយ៉ាងទូលំទូលាយ និងជាក់លាក់ ដោយកំណត់ការទទួលខុសត្រូវច្បាស់លាស់ដល់ភ្នាក់ងារ និងអង្គភាពនីមួយៗក្នុងការរៀបចំឯកសារសម្រាប់របាយការណ៍។ តាមផែនការ ក្រុមអធិការ EC នឹងធ្វើការត្រួតពិនិត្យលើកទី ៥ នៅដើមខែមីនាខាងមុខនេះ៕

TAG
VOV/VOVworld/កាតលឿង/IUU/ការសេសាទ/វៀតណាម​/ជលផល​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត