logo

បន្ត​ជំរុញ​កិច្ចខិតខំប្រឹងប្រែងផ្នែកព័ត៌មាននិងផ្សព្វផ្សាយ ស្តីពីការប្រយុទ្ធប្រឆាំងការនេសាទ​ IUU របស់វៀតណាម

2025/12/23 | 12:50:47
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុងហា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៧ នៃគណៈកម្មាធិការដឹកនាំជាតិប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)។ 
គណៈប្រតិភូចូលរួមកិច្ចប្រជុំនៅសាខាខេត្តក្វាងទ្រី។ រូបថត៖ baoquangtri.vn

នៅក្នុងកិច្ចប្រជុំ ក្រសួងកសិកម្ម និងបរិស្ថានបានរាយការណ៍ថា ខ្លួនបានរៀបចំសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ដើម្បីដាក់ជូនគណៈកម្មការអឺរ៉ុប (EC) ហើយបានផ្ញើទៅសមាជិកគណៈកម្មាធិការដឹកនាំដើម្បីផ្តល់យោបល់។ ការគ្រប់គ្រងទូកនេសាទនិងការត្រួតពិនិត្យសកម្មភាពនេសាទនៅតែបន្តយ៉ាងតឹងរ៉ឹង ជាពិសេសសម្រាប់ទូកដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ; បង្កើតនិងប្រកាសបញ្ជីទូកនេសាទដែលត្រូវបានលុបចោលការចុះបញ្ជីនៅមូលដ្ឋានទិន្នន័យ សម្រាប់ការត្រួតពិនិត្យ និងដោះស្រាយ។ កិច្ចខិតខំប្រឹងប្រែងផ្នែកព័ត៌មាននិងផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU របស់វៀតណាមបន្តត្រូវបានជំរុញ។

គណប្រតិភូចូលរួមកិច្ចប្រជុំនៅខេត្ត Khanh Hoa។ រូបថត៖ baokhanhhoa.vn

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុងហា បានលើកច្បាស់ថា ត្រូវដោះស្រាយយ៉ាងម៉ឺងមាត់រាល់ភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ហើយរាយការណ៍ដោយស្មោះត្រង់និងសត្យានុម័ត ផ្តោតលើការបំពេញស្តង់ដារទិន្នន័យនៅគ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋានលើបញ្ហាដែលបានណែនាំដោយ EC៕

TAG
VOV/VOVworld/​កិច្ចខិតខំប្រឹងប្រែង/ព័ត៌មាននិងផ្សព្វផ្សាយ/ប្រយុទ្ធប្រឆាំងការនេសាទ​ IUU/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត