logo

បន្តថែរក្សា ពូនជ្រុំ និងពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា

2026/3/24 | 08:32:20

(VOVWORLD) - អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោកស្រី ម៉ែន សំអន បានសម្តែងទំនុកចិត្តថា ទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹង និងអភិវឌ្ឍន៍ ព្រមទាំងបានអះអាងនូវការបន្ត ថែរក្សា ពូនជ្រុំ ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ។

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ទទួលជួបលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៣ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្សនៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលល់អាទិភាពខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា ហើយគាំទ្រការអភិវឌ្ឍដោយសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់រណសិរ្សមាតុភូមិវៀតណាម និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VNA)

លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសង្កត់ធ្ងន់ថា ស្ថាប័នរណសិរ្សកម្ពុជា ជានិច្ចកាលផ្តោតសំខាន់លើការឃោសនាដល់យុវជនជំនាន់ក្រោយអំពីតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិវៀតណាម ដើម្បីជំរុញខ្លាំងនូវការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការវប្បធម៌ សុខាភិបាល និងការអប់រំ-បណ្តុះបណ្តាល ជាពិសេសកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តជាប់ព្រំដែនជាមួយគ្នា ហើយបានសម្ដែងនូវបំណងថា ភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាមនឹងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍នាពេលខាងមុខ។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោកស្រី ម៉ែន សំអន បានសម្តែងទំនុកចិត្តថា ទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹង និងអភិវឌ្ឍន៍ ព្រមទាំងបានអះអាងនូវការបន្តថែរក្សា ពូនជ្រុំ ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ៕

TAG
VOV/VOVworld/វៀតណាម/កម្ពុជា/អគ្គលេខាបក្ស/រណសិរ្ស/ម៉ែន សំអន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត