logo

បំពេញតម្រូវការលំនៅដ្ឋាន និងសិទ្ធិទទួលបានលំនៅដ្ឋានរបស់ប្រជាជន

2025/12/17 | 11:29:13
(VOVWORLD) - សម័យប្រជុំលើកទី ៤ នៃគណៈកម្មាធិការដឹកនាំមជ្ឈឹម ស្តីពីគោលនយោបាយលំនៅដ្ឋាន និងទីផ្សារអចលនទ្រព្យ បានធ្វើឡើងនាថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងហាណូយ។ សម័យប្រជុំនេះមានគោលបំណងដោះស្រាយឧបសគ្គអំពីរបៀបរបបចំពោះការជួល និងទិញលំនៅដ្ឋានសង្គម។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់លើការសម្រេចបាន និងការលើសគោលដៅនៃការបង្ហើយផ្ទះ១០០ពាន់ខ្នងក្នុងឆ្នាំនេះ ឆ្ពោះទៅគោលដៅបង្ហើយលំនៅដ្ឋាន ១ លានខ្នង  នៅឆ្នាំ ២០២៨ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបញ្ជាក់ថា ការអភិវឌ្ឍលំនៅដ្ឋានសង្គមបង្ហាញពីលក្ខណៈមនុស្សសាស្រ្ត និងរួមចំណែកដល់ស្ថិរភាពលំនៅដ្ឋានសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង វិស័យ និងមូលដ្ឋានមានការសម្រេចចិត្តបន្ថែមទៀតទាក់ទងនឹងលំនៅដ្ឋានសង្គម ដោយកំណត់អត្តសញ្ញាណ និងដោះស្រាយឧបសគ្គណាមួយដែលជួបប្រទះក្នុងអំឡុងពេលដំណើរការតាមរយៈគោលនយោបាយ និងយន្តការសមស្រប។ ទាក់ទងនឹងទីផ្សារអចលនទ្រព្យ និងលំនៅដ្ឋានពាណិជ្ជកម្ម លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

“ទីមួយ កសាងមូលដ្ឋានទិន្នន័យលំនៅដ្ឋានដែលគួរតែបង្ហើយរួចជាស្រេចនៅត្រីមាសទីមួយនៃឆ្នាំ ២០២៦ រួមមានមូលដ្ឋានទិន្នន័យលើទីផ្សារអចលនទ្រព្យ លំនៅដ្ឋានពាណិជ្ជកម្ម លំនៅដ្ឋានសង្គម លំនៅដ្ឋានបណ្តោះអាសន្ន លំនៅដ្ឋានទ្រុឌទ្រោម។ល។ ទីពីរ ដោះស្រាយឧបសគ្គលើរបៀបរបប ដូចជាការជួល ការទិញ លំនៅដ្ឋានសង្គម...    ដោយធ្វើយ៉ាងម៉េចឲ្យមានភាពបត់បែន និងងាយស្រួលសម្រាប់ប្រជាជន និងអាជីវកម្មក្នុងការទិញ និងមានសិទ្ធិជួល ឬផ្ទេរ”។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាបន្តពិនិត្យ និងបំពេញបន្ថែមគ្រួសារនៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាញឹកញាប់ដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុឱ្យមានគោលនយោបាយឧបត្ថម្ភធន ធានាសុវត្ថិភាពលំនៅដ្ឋាន ដើម្បីកុំឱ្យ "គ្មាននរណាម្នាក់ត្រូវទុកចោលពីក្រោយ" ក្នុងការទទួលបានសិទ្ធិលំនៅដ្ឋាន៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/លំនៅដ្ឋាន/កិច្ចប្រជុំ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត