logo

ប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

2026/1/22 | 14:10:00
(VOVWORLD) - នៅរសៀលថ្ងៃទី ២២ ខែមករា មហាសន្និបាតជាតិលើកទី ១៤ នៃបក្សកុម្មុយ និស្តវៀតណាមបានប្រកាសលទ្ធផល និងអនុម័ត លើបញ្ជីឈ្មោះសមាជិក ដែលត្រូវបានជ្រើសរើសចូលទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤។ 
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

បញ្ជីឈ្មោះគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៤ ដែលបានប្រកាសនៅ យប់នថ្ងៃទី ២២ ខែមករានេះ រួមមានសមាជិកចំនួន ២០០ នាក់ ដែលក្នុងនោះ ចំនួន ១៨០នាក់ជាសមាជិកពេញសិទ្ធិ និងចំនួន ២០នាក់ ជាសមាជិកបម្រុង។ ចំនួនសមាជិកមជ្ឈិមបក្សនៅដដែល ដូចមហាសន្និបាតបក្សលើកទី១៣។

ក្នុងចំណោមសមាជិកពេញសិទ្ធិជាប់ឆ្នោតចំនួន ១៨០នាក់លើកនេះ ខាងស្ថាប័នមជ្ឈិមមានប្រតិភូចំនួន ១២៣ នាក់; ខាងមូលដ្ឋានមានប្រតិភូចំនួន ៥៧នាក់។

ក្នុងចំណោមប្រតិភូស្ថាប័នមជ្ឈិមដែលជាប់ឆ្នោត  មានអគ្គលេខាគណៈ កម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក ត្រឹន គឹម ទូ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន; ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក ឡេ មិញ ហឹង; ប្រធានគណៈកម្មាធិការត្រួតពិនិត្តមជ្ឈិម លោក ត្រឹន សី ថាញ់; ឧបនាយករដ្ឋមន្ត្រី លោកស្រី ហ្វាម ធី ថាញ់ ត្រា; រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងនគរបាល លោក លឿង តាម ក្វាង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី ដាវ ហុង ឡាន រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក ង្វៀន គីម សឺន អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ដូ ទៀន ស៊ី...។

នៅព្រឹកស្អែក ថ្ងៃទី ២៣ ខែមករា គណៈកម្មាធិការមជ្ឈិមនីតិកាលទី  ១៤ នៃបក្សកុម្មុយនិស្តវៀតណាមនឹងដំណើរការកិច្ចប្រជុំលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ លេខាធិការដ្ឋាន គណៈ កម្មាធិការត្រួតពិនិត្យមជ្ឈិម និងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម៕

TAG
VOV/VOVworld/​ប្រកាស/បញ្ជីឈ្មោះ/សមាជិក/គណៈកម្មាធិការមជ្ឈិម/បក្សកុម្មុយនិស្តវៀតណាម/នីតិកាលទី ១៤

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត