logo

ប្រកាសបញ្ជីបេក្ខជនចំនួន ១៩ រូបសម្រាប់ពានរង្វាន់ “គំរូយុវជនវៀតណាមឆ្នើម” ឆ្នាំ ២០២៥

2026/3/2 | 11:41:57
(VOVWORLD) - នៅព្រឹកថ្ងៃទី ២ ខែមីនា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងមូលនិធិគាំទ្រទេពកោសល្យយុវជនវៀតណាម បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសបញ្ជីបេក្ខជនឆ្នើមចំនួន ១៩ រូប សម្រាប់ការបោះឆ្នោតតាមអ៊ីនធឺណិតនៃពានរង្វាន់ “គំរូយុវជនវៀតណាមឆ្នើម” ឆ្នាំ ២០២៥។
សន្និសីទសារព័ត៌មានប្រកាសបញ្ជីបេក្ខជនឆ្នើមចំនួន ១៩ រូប បានឡើងវគ្គបោះឆ្នោតតាមអ៊ីនធឺណិតនៃពានរង្វាន់ “គំរូយុវជនវៀតណាមឆ្នើម” ឆ្នាំ ២០២៥។ រូបថត៖ VGP/Nguyen Hoang

ពានរង្វាន់ “គំរូយុវជនវៀតណាមឆ្នើម” គឺជាពានរង្វាន់ដ៏មានកិត្យានុភាព ដែលលើកតម្កើងយុវជនអាយុក្រោម ៣៥ ឆ្នាំ ដែលសម្រេចបានសមិទ្ធផលលេចធ្លោក្នុងវិស័យចំនួន ១០៖ ការសិក្សា ការស្រាវជ្រាវវិទ្យាសាស្ត្រ - នវានុវត្តន៍ ពលកម្មនិងផលិតកម្ម ពាណិជ្ជកម្ម-ការចាប់ផ្តើមអាជីព ការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់ អប់រំកាយនិងកីឡា សកម្មភាពសង្គម វប្បធម៌និងសិល្បៈ និងអភិបាលកិច្ចរដ្ឋ។ នៅឆ្នាំ ២០២៥ គណកម្មការរៀបចំបានទទួលការតែងតាំងបេក្ខជនចំនួន ១៤៥ រូប ពីអង្គភាពចំនួន ៣៧ ទូទាំងប្រទេស ក្នុងនោះមានសំណុំឯកសារតែងតាំងដោយខ្លួនឯងចំនួន ៤ រូប។ ការបោះឆ្នោតតាមអ៊ីនធឺណិតសម្រាប់ពានរង្វាន់គំរូយុវជនវៀតណាមឆ្នើមឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ខែមីនា ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦។

បេក្ខជនឆ្នើមចំនួន ១៩ រូបបានឡើងទៅវគ្គបោះឆ្នោតតាមអ៊ីនធឺណិតនៃពានរង្វាន់ "គំរូ យុវជនវៀតណាមឆ្នើម" ឆ្នាំ ២០២៥។ រូបថត៖ គណៈកម្មការរៀបចំ

ក្រោយរយៈពេល ២៩ ឆ្នាំ ពានរង្វាន់នេះបានលើកតម្កើងគំរូយុវជនវៀតណាមឆ្នើមចំនួន ២៩០ នាក់ និងគំរូយុវជនវៀតណាមដ៏មានសក្តានុពលចំនួន ២៨៥ នាក់ក្នុងវិស័យជាច្រើន។ គំរូយុវជនជាច្រើនបានក្លាយជាអ្នកដឹកនាំដ៏មានកិត្យានុភាពក្នុងប្រព័ន្ធនយោបាយ ក្លាយជាសហគ្រិនជោគជ័យ អ្នកវិទ្យាសាស្ត្រឆ្នើម វិចិត្រករល្បីៗ និងពលរដ្ឋឆ្នើមៗ៕

TAG
VOV/VOVworld/បេក្ខជន/គំរូយុវជនវៀតណាមឆ្នើម/វៀតណាម​​/យុវជន​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត