logo

ប្រកាសផែនទីខ្សែសង្វាក់តម្លៃវិស័យអគ្គិសនី និងអេឡិចត្រូនិចវៀតណាម

2025/12/18 | 09:09:00

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងហាណូយ នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) និងទីភ្នាក់ងារ ពន្លឿនពាណិជ្ជកម្ម-វិនិយោគកូរ៉េខាងត្បូង (KOTRA) បានរៀបចំសិក្ខាសាលាមួយដើម្បីប្រកាស "ផែនទីខ្សែសង្វាក់តម្លៃវិស័យអគ្គិសនី និងអេឡិចត្រូនិចវៀតណាម" និង "បញ្ជីសហគ្រាសផ្សាភ្ជាប់" បន្ទាប់ពីដំណើរការវិភាគស៊ីជម្រៅអំពីឧស្សាហកម្មអគ្គិសនីនិងអេឡិចត្រូនិច (E&E) របស់វៀតណាម។

ទិដ្ឋភាពនៃសន្និសីទ 

ផែនទីខ្សែសង្វាក់តម្លៃវិស័យអគ្គិសនី និងអេឡិចត្រូនិចវៀតណាមបានជ្រើសរើស និងវិភាគសហគ្រាសចំនួន ៧៤២ ដែលដំណើរការក្នុងវិស័យសំខាន់ៗចំនួន ៧ នៃឧស្សាហកម្មអគ្គិសនី និងអេឡិចត្រូនិចរបស់វៀត ណាម បន្ទាប់មកបានរៀបចំឡើងវិញទៅជាផែនទីខ្សែសង្វាក់តម្លៃតាមវិស័យ និងរួមបញ្ចូលព័ត៌មានលម្អិតនៅក្នុងបញ្ជី។ ផែនទីនេះមានទំព័រជាង ១០០ រួមទាំងរូបភាពនៃសមាសធាតុ និងបញ្ជីសហគ្រាសលម្អិត។

លោក ប៊ូយ ក្វាង ហ៊ុង អនុប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ថ្លែងនៅក្នុងសន្និសីទ

លោកប៊ុយ ក្វាង ហឹង អនុប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានថ្លែងថា៖ “ការបង្កើតផែនទីខ្សែសង្វាក់តម្លៃសម្រាប់វិស័យអគ្គិសនី និងអេឡិចត្រូនិចជួយបង្ហាញរូបភាពខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលដោយតម្លាភាព។ សហគ្រាសមានទុនវិនិយោគបរទេស (FDI) អាចស្វែងរកអ្នកផ្គត់ផ្គង់ដែលសមស្រប ខណៈដែលសហគ្រាសវៀតណាមអាចលេចឡើងនៅលើ "ផែនទីកំណត់អត្តសញ្ញាណ" ផ្លូវការ ដែលជាប្រការកំពុងខ្វះខាតជាយូរមកហើយ។ នៅពេលដែលសមត្ថភាព និងតួនាទីក្នុងខ្សែសង្វាក់ត្រូវបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់ សហគ្រាសវៀតណាមមានឱកាសកាន់តែច្រើន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្ទេរបច្ចេកវិទ្យា និងការចូលរួមក្នុងបណ្តាញផ្គត់ផ្គង់ទ្រង់ទ្រាយធំ។ ដូច្នេះ ផែនទីខ្សែសង្វាក់តម្លៃសម្រាប់វិស័យអគ្គិសនី និងអេឡិចត្រូនិចមិនមែនគ្រាន់តែជាមូលដ្ឋានទិន្នន័យសាមញ្ញនោះទេ ប៉ុន្តែជាហេដ្ឋារចនាសម្ព័ន្ធព័ត៌មានយុទ្ធសាស្ត្រដែលបម្រើដល់ការលើកកម្ពស់ពាណិជ្ជកម្ម ទាក់ ទាញការវិនិយោគ អភិវឌ្ឍន៍ឧស្សាហកម្ម និងបង្កើនភាពប្រកួតប្រជែងថ្នាក់ជាតិ”។

យោងតាមទិន្នន័យពីនាយកដ្ឋានគយវៀតណាម វៀតណាមស្ថិតក្នុងចំណោមប្រទេសនាំចេញគ្រឿងអេឡិចត្រូនិកធំជាងគេទាំង ១០ នៅលើពិភពលោក ហើយក៏ជា «មជ្ឈមណ្ឌលផលិតកម្មយុទ្ធសាស្ត្រ» សម្រាប់សាជីវកម្មពហុជាតិសាសន៍ជាច្រើននៅក្នុងតំបន់ផងដែរ៕

TAG
VOV/VOVworld/ប្រកាស/ផែនទី/ខ្សែសង្វាក់/តម្លៃ/វិស័យ/អគ្គិសនី/អេឡិចត្រូនិច/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត