logo

ប្រគល់សេចក្តីសម្រេចជូននាយទាហានចំនួន ៤រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

2025/12/31 | 11:54:28
(VOVWORLD) - នៅព្រឹកថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ និងសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ដល់នាយទាហានចំនួន៤រូបនៃកងទ័ពប្រជាជនវៀតណាម ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង និងនាយទាហានត្រៀមខ្លួនចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រូបថត៖ qdnd.vn

ការដាក់ពង្រាយលើកនេះ រួមមាននាយទាហានចំនួនបួនរូបដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ បំពេញតាមស្តង់ដារតឹងរ៉ឹងរបស់អង្គការសហប្រជាជាតិ ដែលត្រៀមខ្លួនជាស្រេចដើម្បីជំនួសឲ្យយុទ្ធជនកងទ័ពដែលកំពុងបម្រើការនៅក្នុងបេសកកម្ម MINUSCA (សាធារណរដ្ឋអាហ្វ្រិកកណ្តាល) និងត្រូវបានដាក់ពង្រាយទៅកាន់តំណែងថ្មីនៅការិយាល័យសន្តិភាពនិងសន្តិសុខរបស់អង្គការសហប្រជាជាតិនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

ក្នុងពិធីប្រគល់សេចក្តីសម្រេច ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើឱ្យនាយទាហានបន្តរក្សាប្រពៃណីដ៏ល្អប្រសើររបស់កងទ័ពប្រជាជនវៀតណាម និងកងកម្លាំងមួកខៀវវៀតណាម ដោយរីកសាយភាយរូបភាពប្រទេសជាតិ វប្បធម៌ សម្រស់របស់ប្រជាជន និងកងទ័ពវៀតណាមនៅលើឆាកអន្តរជាតិ៕


TAG
VOV/VOVworld/បេសកកម្មរក្សាសន្តិភាព/អង្គការសហប្រជាជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត