logo

បារាំងវាយតម្លៃ​ខ្ពស់ចំពោះ​ កម្លាំងចលករអភិវឌ្ឍន៍ថ្មីរបស់វៀតណាម

2026/1/23 | 11:12:54
(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ជាពិសេសឯកអគ្គរដ្ឋទូត និងតំណាងការទូតដែលកំពុងធ្វើការនៅវៀតណាម។
មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបើកយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និបាតជាតិ ទីក្រុងហាណូយ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ រូបថត៖ TTXNV

ដោយចូលរួមសម័យបើក និងសម័យបិទនៃមហាសន្និបាត ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet បានកោតសរសើរយ៉ាងខ្លាំងចំពោះការតម្រង់ទិសយុទ្ធសាស្ត្រដែលត្រូវបានអនុម័ត ដោយចាត់ទុកនេះ ជាមូលដ្ឋានគ្រឹះសម្រាប់បើកចេញដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់វៀតណាម។

យោងតាមឯកអគ្គរដ្ឋទូត Olivier Brochet រាល់ការសម្រេចចិត្តនៃមហាសន្និបាតបានបង្ហាញយ៉ាងច្បាស់ពីសេចក្តីប្រាថ្នាអភិវឌ្ឍន៍ រួមចំណែកពង្រឹងឋានៈ និងតួនាទីអន្តរជាតិកាន់តែកើនឡើងរបស់វៀតណាម ហើយបង្កើតឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងទំនាក់ទំនងវៀតណាម-បារាំង។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរបស់វៀតណាម បារាំងបានបញ្ជាក់ថា នឹងបន្តរួមដំណើរ និងគាំទ្រវៀតណាមតាមរយៈកម្មវិធីសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើទំនាក់ទំនងមិត្តភាពអស់រយៈពេលជាង ៥០ ឆ្នាំកន្លងទៅ។

“បារាំងស្វាគមន៍ចំពោះសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់វៀតណាម ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងមហាសន្និបាតបក្សលើកទី១៤ ជាមួយនឹងភាពជាអ្នកដឹកនាំដ៏រឹងមាំ និងស្វាហាប់។ យើងមានបំណងចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍថ្មី ហើយជឿជាក់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួម”

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet។ រូបថត៖ ស្ថានទូតបារាំងប្រចាំនៅទីក្រុងហាណូយ

លោកឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះការតម្រងទិសគោលនយោបាយការបរទេសរបស់វៀតណាម ដែលឆ្ពោះទៅរកការលើកកម្ពស់តួនាទីសកម្ម និងមានទំនួលខុសត្រូវនៅក្នុងយន្តការពហុភាគី ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព និងពហុភាគីនិយម។

“វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះឯករាជ្យ និងស្វ័យភាពជាយុទ្ធសាស្ត្រ ដែលលោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ជាបន្តបន្ទាប់ នៅក្នុងសុន្ទរកថាបើកមហាសន្និបាត។ នេះគឺជាប្រទេសមួយដែលរួមចំណែកយ៉ាងសកម្មដល់ស្ថិរភាពក្នុងតំបន់ និងកំពុងអះអាងពីតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ នៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងវេទិកាពហុភាគីផ្សេងទៀត។ ទាំងនេះគឺជាតម្លៃដែលបារាំងនិងវៀតណាមរួមគ្នាចែករំលែក ដែលមានសារៈសំខាន់ពិសេសសម្រាប់ការរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដើម្បីផលប្រយោជន៍របស់ប្រជាជននៅជុំវិញពិភពលោក”
TAG
VOV/VOVworld/បារាំង/វាយតម្លៃ​ខ្ពស់/កម្លាំងចលករ/អភិវឌ្ឍន៍/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត