logo

ប្រជាជនជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សនឹងជ្រើសរើសជួរថ្នាក់ដឹកនាំដែលមានគុណធម៌ ទេពកោសល្យ ការលះបង់ និងសមត្ថភាពគ្រប់គ្រាន់

2026/1/22 | 07:38:35
(VOVWORLD) - តាមរយៈមធ្យោបាយសារព័ត៌មានសាធារណៈ លោក Nguyen Thanh Duyen នៅសង្កាត់ ឡុងចូវ និងលោក Le Thanh An នៅឃុំ ឡុងហូ ខេត្ត វិញឡុង សុទ្ធតែជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្ស នឹងជ្រើសរើសជួរថ្នាក់ដឹកនាំដែលមានការលះបង់ ទេពកោសល្យ និងគុណធម៌គ្រប់គ្រាន់ ឲ្យចូលរួមក្នុងគណៈកម្មាធិការមជ្ឈិមបក្ស។
ផ្លូវនានាក្នុងខេត្តវិញឡុងត្រូវបានតុបតែងលម្អដោយទង់ជាតិនិងផ្កាដើម្បីស្វាគមន៍មហាសន្និបាតលើកទី១៤របស់បក្ស។ (រូបថត៖ VOV)

ហើយបន្ទាប់ពីមហាសន្និបាតបិទបញ្ចប់ គោលជំហរ និងការសម្រេចចិត្តសំខាន់ៗដែលត្រូវបានអនុម័ត នឹងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះ តាមនោះបង្កើតការផ្លាស់ប្តូរច្បាស់លាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកស្ទួយជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនជាបណ្ដើរៗ។

“ប្រជាជនយើងក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងតាមដានព័ត៌មានជាប្រចាំអំពីសកម្មភាពនៃមហាសន្និបាត។ យើងយល់ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ជាពិសេសក្នុងបរិបទនៃការរៀបចំឡើងវិញ និងការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច បើកចេញចំណុចរបត់ដ៏សំខាន់មួយ ចាប់ផ្តើមយុគសម័យថ្មីមួយ ដែលជាយុគសម័យស្ទុះឈានទៅមុខ។ បំណងប្រាថ្នាដ៏ធំបំផុតរបស់ប្រជាជនមិនត្រឹមតែចង់ឱ្យមហាសន្និបាតទទួលបានជោគជ័យប៉ុណ្ណោះទេ ថែមទាំងចង់ឲ្យមានជួរកម្មាភិបាលដែលពិតជាមានការលះបង់ និងស្មារតីក្លៀវក្លា ដើម្បីដឹកនាំប្រទេសជាតិអភិវឌ្ឍន៍នៅក្នុងសម័យកាលថ្មីនេះទៀតផង”។

“យុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញ រួមមានយុទ្ធសាស្ត្រល្អៗ និងលេចធ្លោមួយចំនួន។ ខ្ញុំឃើញថា មានទិសដៅថ្មីៗជាច្រើន ដែលបង្ហាញពីការប្ដេជ្ញាចិត្តដ៏ធំធេង។ ខ្ញុំជឿជាក់ថា បន្ទាប់ពីមហាសន្និបាត យុទ្ធសាស្ត្រ និងគោលនយោបាយទាំងនេះនឹងត្រូវបានអនុវត្តន៍ដោយជោគជ័យ ដោយនាំមកនូវលទ្ធផលល្អ រួមចំណែកដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនយើង”៕

TAG
VOV/VOVworld/មហាសន្និបាត/លើកទី១៤/វៀតណាម/បុគ្គលិក/កម្មាភិបាល/ប្រជាជន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត