logo

ប្រជាជនទីក្រុងដាណាំងដាក់ទំនុកចិត្តនិងការរំពឹងទុកទៅលើការសម្រេចចិត្តយុទ្ធសាស្ត្ររបស់បក្ស

2026/1/17 | 07:30:00
(VOVWORLD) - មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបើកនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។ 
ផ្លូវថ្នល់ ទីលាន និងទីសាធារណៈជាច្រើននៅក្នុងទីក្រុង ដាណាំង ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដើម្បីស្វាគមន៍មហាសន្និបាតបក្ស។ (រូបថត៖ Thanh Ha/VOV-ភាគកណ្តាល)

មុននឹងមហាសន្និបាត កម្មាភិបាល បក្ខជន និងប្រជាជននៅទីក្រុងដាណាំងបានសម្ដែងនូវទំនុកចិត្តយ៉ាងជ្រាលជ្រៅ ព្រមទាំងផ្ដាំផ្ញើការរំពឹងទុកជាច្រើនចំពោះគោលជំហរ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ទាន់ពេលវេលា និងមានលក្ខណៈយុទ្ធសាស្ត្ររបស់បក្ស ដែលនឹងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់បុព្វហេតុផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី។

លោក ហ្វ៊ាន វ៉ាន់ទ្រីញ អតីតប្រធានដេប៉ាតឺម៉ង់ទស្សនវិជ្ជា បណ្ឌិត្យសភានយោបាយតំបន់ទី៣ បានចាត់ទុកថា៖ “មហាសន្និបាតលើកទី១៤ ខាងមុខនេះ គឺជាមហាសន្និបាតដ៏សែនសំខាន់សម្រាប់យើងវាយតម្លៃឡើងវិញនូវការអនុវត្តឯកសារនៃមហាសន្និបាតលើកទី១៣ ហើយដាក់ចេញទិសដៅ គោលជំហរ គោលនយោបាយសំខាន់ៗសម្រាប់អាណត្តិឆ្នាំ២០២៥-២០៣០។ ខ្ញុំចាត់ទុកថា សេចក្តីសម្រេចចិត្តរបស់បក្ស ចាំបាច់ត្រូវវាយតម្លៃទូទៅ បន្ទាប់មកផ្ដោតលើខ្លឹមសារជាក់លាក់ លទ្ធផលលេចធ្លោ បញ្ហាដែលនៅសេសសល់ មូលហេតុ ហើយលើកឡើងមេរៀន បទពិសោធន៍ពីការអនុវត្តជាក់ស្ដែង”។

ក្នុងពេលជាមួយគ្នានោះ លោក ហ្វាម វ៉ាន់ទៀន នៅទីក្រុងដាណាំង សង្ឃឹមថា មហាសន្និបាតលើកទី១៤ របស់បក្ស នឹងបន្តកំណត់ការងារកសាង និងពង្រឹងបក្សជាភារកិច្ចគន្លឹះ ដែលមានតម្រូវការកាន់តែខ្ពស់សម្រាប់វិន័យ សណ្តាប់ធ្នាប់ និងការធ្វើជាគំរូ៖

“មុននឹងមហាសន្និបាតលើកទី១៤ របស់បក្ស យើងតែងតែដាក់ទំនុកចិត្តលើការដឹកនាំរបស់បក្ស។ យើងរំពឹងថា មហាសន្និបាតលើកទី១៤ នឹងកំណត់ការងារកសាង និងពង្រឹងបក្សជាភារកិច្ចគន្លឹះ។ ប្រជាជនមានបំណងចង់ឱ្យជួរកម្មាភិបាល ជាពិសេសកម្មាភិបាលសំខាន់ៗ ត្រូវតែមានសុចរិតភាព និយាយបានធ្វើបាន ដាក់ប្រយោជន៍រួមជាអាទិភាពចម្បងបង្អស់ ជំរុញការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បាតុភូតអវិជ្ជមាន ចាត់ការយ៉ាងតឹងរ៉ឹង ដោយគ្មានតំបន់ហាមឃាត់ ឬករណីលើកលែងឡើយ”៕

TAG
VOV/VOVworld/ប្រជាជន/ទីក្រុងដាណាំង/មហាសន្និបាត/លើកទី១៤​/បក្សកុម្មុយនិស្ត/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត