logo

ប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long ជឿជាក់យ៉ាងមុតមាំលើមហាសន្និបាតលើកទី១៤ របស់បក្ស

2026/1/21 | 11:25:57
(VOVWORLD) - ដោយឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្សដែលកំពុងប្រព្រឹត្តទៅ កម្មាភិបាល បក្ខជននិងប្រជាជនទីក្រុងកឹនធើ បានផ្ដាំផ្ញើនូវជំនឿជាក់ថា មហាសន្និបាតនឹងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុខាភិបាល និងអប់រំ ដើម្បីឱ្យតំបន់ដីសណ្តទន្លេ Cuu Long អាចឈានទៅមុខយ៉ាងខ្លាំងក្លា និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងសម័យកាលថ្មី។
ក្នុងអាណត្តិកន្លងមក បក្សនិងរដ្ឋបានផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយុទ្ធសាស្ត្រសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long។ (រូបថត៖ VOV)
លោក ហ្វាន វ៉ាន់ តិនតៃ រស់នៅក្នុងទីក្រុងកឹនធើ បានឲ្យដឹងថា ក្រោយពីអនុវត្តន៍ការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលពីរកម្រិត កម្មាភិបាល បក្ខជន និងប្រជាជនក្នុងមូលដ្ឋាន សុទ្ធតែមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង។
“បក្ខជន និងប្រជាជនមានបំណងថា គោលនយោបាយថ្មីៗនឹងដើរចូលក្នុងជីវភាពជាក់ស្តែងរបស់ប្រជាជន។ ឧទាហរណ៍ថា៖ ការយកចិត្តទុកដាក់លើការអប់រំ ការថែទាំសុខភាព ជាពិសេសការធានារ៉ាប់រងសុខភាពសម្រាប់ប្រជាជន ដោយធានាថាមនុស្សគ្រប់គ្នាអាចចូលរួម។ ត្រូវតែមានគោលនយោបាយធានារ៉ាប់រងសុខភាពដ៏សមស្របទៅនឹងស្ថានភាពជាក់ស្ដែង”។

ចំណែកឯលោក ង្វៀន ក្វាងថាវ រស់នៅទីក្រុងកឹនធើ បានថ្លែងថា៖ “យកចិត្តទុកដាក់វិនិយោគ
លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ទីពីរ យើងត្រូវយកចិត្តទុកដាក់វិនិយោគលើការអប់រំ និងការបណ្តុះបណ្តាល។ ទីបី ការថែទាំសុខភាពសម្រាប់ប្រជាជន ក៏មានសារៈសំខាន់ខ្លាំងណាស់។ យើងត្រូវតែលើកកំពស់សីលធម៌វេជ្ជសាស្ត្រ កែលម្អជំនាញវិជ្ជាជីវៈ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការពិនិត្យនិងព្យាបាលជំងឺ”៕

TAG
VOV/VOVworld/មហាសន្និបាតបក្ស/វៀតណាម/លើកទី១៤/ដីសណ្ដទន្លេ Cuu Long

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត