logo

ប្រជាជនវៀតណាមរីករាយស្វាគមន៍ឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦

2026/2/17 | 09:11:49

(VOVWORLD) - បរិយាកាសសប្បាយរីករាយបានរីកសាយភាយពាសពេញប្រទេស ខណៈដែលប្រជាជនបានស្វាគមន៍ឆ្នាំថ្មីនៅយប់ថ្ងៃឆ្លងចូលឆ្នាំថ្មី ២០២៦ (ថ្ងៃទី ១៦ ខែកុម្ភៈ)។

នៅពេលវេលាឆ្លងឆ្នាំថ្មី ផ្ទៃមេឃលើទីក្រុងហាណូយត្រូវបានបំភ្លឺដោយកាំជ្រួចដ៏ស្អាតអស្ចារ្យ (រូបថត៖ VOV)
នៅទីក្រុងហាណូយ ការផ្លាស់ប្តូររវាងឆ្នាំចាស់និងឆ្នាំថ្មីត្រូវបានគូសសញ្ញាសម្គាល់ដោយការបាញ់កាំជ្រួចដ៏ភ្លឺចែងចាំងលើផ្ទៃមេឃ។  

ប្រជាជាជនជាច្រើននាក់បាននិយាយថា ឆ្នាំនេះពួកគេបានជ្រើសរើសចេញទៅអបអរថ្ងៃចូលឆ្នាំថ្មី ដោយចង់ជួបប្រទះដោយផ្ទាល់នូវបរិយាកាសនៃឆ្នាំថ្មីដែលរំពឹងថា នឹងនាំមកនូវការផ្លាស់ប្តូរជាច្រើន។

ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅសង្ខាងច្រាំងទន្លេហាន ក្នុងទីក្រុងដាណាំង (រូបថត៖ Long Phi/VOV)

“ឆ្នាំនេះ កាំជ្រួចបានបាញ់ឡើងយ៉ាងស្រស់ស្អាតជាងឆ្នាំមុនៗ ហើយមនុស្សគ្រប់គ្នាមានសេចក្តីរីករាយ និងរំភើបជាងឆ្នាំមុនៗ”។    

“សង្ឃឹមថា អាជីព និងការងារទាំងអស់នឹងទទួលបានជោគជ័យ ប្រកប ដោយវិបុលភាពជាង។ ឆ្នាំថ្មីគ្រាន់តែត្រូវការសុខភាពល្អ។ ឲ្យតែមានសុខភាពល្អ អ្នកនឹងមានអ្វីៗគ្រប់យ៉ាងជាក់ជាពុំខាន”។

ភ្ញៀវទេសចរអន្តរជាតិស្វាគមន៍ឆ្នាំថ្មី នៅទីក្រុងបុរាណហូយអាន (រូបថត៖ Long Phi/VOV)

នៅទីក្រុងដាណាំង ច្រាំងទន្លេហានទាំងសង្ខាងត្រូវបានបំភ្លឺយ៉ាងឆើយ ឆាយ។ ឆ្នាំ ២០២៥ បញ្ចប់ ដោយមានការផ្លាស់ប្តូរជាច្រើន ជាពិសេសព្រឹត្តិការណ៍សំខាន់នៃការរួមបញ្ចូលខេត្តក្វាងណាម និងទីក្រុងដាណាំង ចាប់ពីថ្ងៃទី១ ខែកក្កដា។ អ្នកស្រីង្វៀនធីហ័រ ប្រជាជនមួយនាក់បានចែករំលែកថា៖     “ខ្ញុំមានការរំពឹងទុកខ្ពស់ចំពោះទីក្រុងដាណាំងថ្មីបន្ទាប់ពីការរួមបញ្ចូលគ្នា។ ខ្ញុំជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់អាជ្ញាធរ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន ទីក្រុងនឹងអភិវឌ្ឍន៍នូវរបកគំហើញថ្មីៗ”។

នៅក្នុងទីក្រុងបុរាណហូយអាន ចង្កៀងគោលរាប់ពាន់បានបំភ្លឺលំហដ៏អស្ចារ្យតាមបណ្តោយទន្លេហូយ។ សកម្មភាពវប្បធម៌ សិល្បៈជាច្រើន និងល្បែងប្រជាប្រិយបានទាក់ទាញភ្ញៀវទេសចរមួយចំនួនធំ។

មនុស្សថតរូបកាំជ្រួចនៅលើច្រាំងទន្លេសៃហ្គន (រូបថត៖ VOV)

រួមជាមួយប្រជាជនទូទាំងប្រទេស ប្រជាជននៅទីក្រុងហូជីមិញបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ២០២៦ ក្នុងបរិយាកាសដ៏រស់រវើក និងពោរពេញដោយក្តីសង្ឃឹម។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ដើម្បីទស្សនាការបាញ់កាំជ្រួចដ៏ស្អាតអស្ចារ្យនៅទូទាំងប្រទេស ចូលឆ្នាំថ្មីបាននាំមកនូវក្តីសង្ឃឹម និងសេចក្តីប្រាថ្នាថ្មីសម្រាប់ប្រទេសជាតិ។ មនុស្សគ្រប់គ្នាសង្ឃឹម និងជឿជាក់ថា អនាគតនឹងមានតែអ្វីៗល្អបំផុត និងសុខសានត្រាន៕

TAG
VOV/VOVworld/ប្រជាជន/វៀតណាម/រីករាយ/ស្វាគមន៍/ឆ្នាំថ្មី/ឆ្នាំមមី/អដ្ឋស័ក ២០២៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត