logo

ប្រជាជនសឺនឡាឆ្ពោះទៅមហាសន្និបាតលើកទី ១៤ របស់បក្ស

2026/1/16 | 07:44:00
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមបណ្តោយឃុំព្រំដែននៃខេត្តសឺនឡា កម្មាភិបាល បក្ខជន និងប្រជាជននៃបណ្តាជនជាតិ កំពុង ផ្តោតការយកចិត្តទុកដាក់ពិសេសចំពោះ មហា សន្និបាតលើកទី ១៤ របស់បក្ស ដែលនឹងប្រារព្ធឡើងទៅនៅសប្តាហ៍ក្រោយ។
បរិយាកាសសប្បាយរីករាយ និងទំនុកចិត្តលើភាពជោគជ័យនៃមហាសន្និបាតកំពុងរីកសាយភាយពាសពេញភូមិឃុំនានានៃខេត្តសឺនឡា (រូបថត៖ VOV)

ក្រោមការដឹកនាំរបស់បក្ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គោលនយោបាយ និងគោលការណ៍ណែនាំសំខាន់ៗ ជាច្រើនត្រូវបានឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលបង្កើតការផ្លាស់ប្តូរច្បាស់លាស់នៅតាមតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងតំបន់ព្រំដែននៃខេត្តសឺនឡា។ ពីការផ្លាស់ប្តូរជាក់ស្តែងទាំងនេះ ទំនុកចិត្តរបស់ប្រជាជនលើបក្សត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស ប្រជាជនសង្ឃឹមថា មហាសន្និបាតនឹងដាក់ចេញគោលនយោបាយ និងដំណោះស្រាយជាយុទ្ធសាស្ត្រ និងរយៈពេលវែង ដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃតំបន់ជនជាតិភាគតិច ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលភ្ជាប់ទៅនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

យើងជឿជាក់និងរំពឹងថា មហាសន្និបាតលើកទី១៤ របស់បក្ស នឹងបន្តដាក់ចេញគោលនយោបាយ និងគោលការណ៍ណែនាំជាយុទ្ធសាស្ត្រ ដែលបង្កើតសន្ទុះរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅក្នុងដំណាក់កាលថ្មី។ ប្រជាជនសង្ឃឹមថា នឹងមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះវិស័យកសិកម្ម;  ក្នុងពេលជាមួយគ្នានេះ យើងរំពឹងថា បក្សនឹងបន្តមានយន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលសមស្របសម្រាប់តំបន់ព្រំដែន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែនជាដើម”។  

“យើងខ្ញុំរំពឹងថា មហាសន្និបាតនឹងជ្រើសរើសកម្មាភិបាលដែលមានទេពកោសល្យ ភាពក្លាហាន និងភាពវៃឆ្លាត ដើម្បីដឹកនាំប្រទេស ឆ្ពោះទៅរកយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ ជាពិសេស យើងសង្ឃឹមថា នឹងមានការយកចិត្តទុកដាក់ជាបន្តក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ដាច់ស្រយាល តំបន់ព្រៃភ្នំ ជាពិសេសតំបន់ដែលជួបការលំបាក”៕

TAG
VOV/VOVworld/ប្រជាជន/សឺនឡា/មហាសន្និបាតលើកទី ១៤ របស់បក្ស/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត