logo

ប្រតិទិន Doi របស់ជនរួមជាតិ Muong

2014/10/20 | 08:01:58
Vovworld-មុននេះប្រតិទិន Doi ត្រូវ
បានប្រើប្រាស់នៅដំបន់ជនរួមជាតិ
Muong ទាំងមូល។ ប៉ុន្តែឥឡូវនេះវា
ត្រឹមតែមាននៅដំបន់ Muong Bi តែ
ប៉ុណ្ណោះ។ ប្រតិទិន Doi ឬបានហៅ
ថាប្រតិទិនឬស្សី ប្រតិទិន Muong។ ​
នាបច្ចុប្បន្នក្នុងដំបន់ Muong Bi ស្រុក
Tan Lac ខេត្ត Hoa Binh មានគ្រូអារក្ស
និងគ្រូសែននៅ​តែរក្សានិងប្រើប្រាស់
ប្រតិទិន Doi។
ប្រតិទិន Doi របស់ជនរួមជាតិ Muong (kienthuc.net.vn)


        Vovworld-លោក Bui Van Khan គ្រូអារក្សនៅដំបន់ Muong Bi ស្រុក Tan Lac
កំពុងមើលថ្ងៃល្អដើម្បីធ្វើផ្ទះថ្មីសំរាប់លោក Bui Van Tuyen។ លោក Khan បានឲ្យ
ដឹងថា ឥឡូវនេះត្រឹមតែមានមនុស្សនៅ Muong Bi ប៉ុណ្ណោះដែលនៅរក្សាបាន
ទម្លាប់​នេះ​។ តាំងពីយូរលង់ណាស់មកហើយ ជនរួមជាតិ Muong Bi ទៅធ្វើស្រែ
ចំការទៅនេសាទរៀបការជ្រើសរើសថ្ងៃជាវេលាល្អតាមប្រតិទិន doi ដើម្បីធ្វើ។

        “ជនរួមជាតិ Muong ទទួលបុណ្យតេតដូចជាជនរួមជាតិ Kinh របៀបធ្វើស្រែ
ដូចគ្នា មួយឆ្នាំ​ត្រឹមតែធ្វើ២រដូវប៉ុន្តែជនរួមជាតិ Muong ប្រើប្រាស់ប្រតិទិន Doi។
ក្នុងមួយឆ្នាំមាន១២ខែ។ ខែនីមួយៗស្របនឹងអង្កត់ឬស្សីមួយ។“

ប្រតិទិនបានធ្វើដោយអង្កតឬស្សីចំនួន១២មានប្រវែងប្រមាណ២០សង់ទីម៉ែត្រជា
និមិត្តរូបឲ្យ១២ខែក្នុងមួយឆ្នាំ។ លើអង្កតនីមួយៗមាន៣០គន្លាក់និមិត្តរូបឲ្យ​៣០
ថ្ងៃ។ គេបានហៅថា ប្រតិទិន Doi ពីព្រោះថា ប្រតិទិននេះបែងចែកថ្ងៃខែ​ក្នុងឆ្នាំ
តាមដំណើរការរបស់ផ្កាយ Doi ឬបានហៅថាផ្កាយ Tua rua។

        ដោយផ្អែកលើការមើលផ្កាយ Doi ជនរួមជាតិ Muong Bi មានរបៀបគិត​ថ្ងៃ​ខែ
ដ៏វិសេសវិសាល។ លើអង្កតឬស្សីនីមួយៗមាន៣០គន្លាក់ គន្លាក់មួយស្រប​នឹង​​ថ្ងៃ
មួយ។​ប៉ុន្តែក្នុងចំណោម៣០គន្លាក់នោះមានគន្លាក់វែងគន្លាក់ខ្លី គន្លាក់រូប​មុខ​ព្រួញ
ជាដើម។ លោក Khan បានពន្យល់ថា លើប្រតិទិន Doi នោះ ប្រសិនបើ​បានឃើញ
គន្លាក់ណាមានរូបអក្សរ V បានហៅថា ថ្ងៃត្រី គន្លាក់ណាមានមាន​សញ្ញា​ចំណុច
មួយគឺថ្ងៃខាត គន្លាក់រូបមុខព្រួញជាថ្ងៃភ្លៀងព្យុះ។

        “ក្នុងអំឡុង៣០ថ្ងៃមានថ្ងៃល្អ មានថ្ងៃខាតថ្ងៃត្រីដែលបានកត់ត្រាទាំង​អស់។
ថ្ងៃខាតគឺត្រូវខ្វះខាត ថ្ងៃត្រីគឺល្អ។ មើលទៅប្រតិទិននេះ ធ្វើផ្ទះក៏ដូច្នេះដែរត្រឹមតែ
​ជនរួមជាតិ Muong Bi ទើបបានដឹង ជនរួមជាតិ Muong នៅកន្លែងផ្សេងៗគឺ​បាន​គិត
ថ្ងៃតាមប្រតិទិនច័ន្ទកតិរបស់ជនជាតិ Kinh។”

        លោក Khan បានឲ្យដឹងថា ជាជនរួមជាតិ Muong Bi គ្រួសារណាក៏ធ្វើ​តាម
​ប្រតិទិន Doi ដែរ។ ក្នុងអំឡុង៣០ឆ្នាំធ្វើគ្រូសេន លោក Khan បានប្រើប្រាស់
​ប្រតិទិន Doi ដូចជាវត្ថុពិសិដ្ឋដើម្បីអ្នកភូមិស្គាល់ដល់ថ្ងៃល្អដើម្បីរកស៊ី បុណ្យ​សព
រៀបការជាដើម។ ទន្ទឹមនឹងប្រតិទិន Doi គេបានប្រើប្រតិទិនធម្មតា​ទៀត​ផង។
លោក Bui Van Tuyen បានឲ្យដឹងថា ជនវ័យក្មេងដូចរូបលោក​សុទ្ធតែ​ស្គាល់ដល់
ប្រតិទិន Doi ប៉ុន្តែមិនចេះមើលទេ។

        “ឥឡូវនេះមិនទាន់យកចិត្តទុកដាក់ដល់ប្រការនេះប៉ុន្មានទេ។​ប្រមាណ​អាយុ
​៣៥ដល់៤០ទើបបានរៀន។​ពេលចង់ធ្វើការងារអ្វីក្នុងគ្រួសារត្រូវពឹងលោក​តាលោក
យាយមើលប្រតិទិនរបស់ជនរួមជាតិ Muong។”

        ប្រតិទិន Doi មានអត្ថន័យសំខាន់ចំពោះវប្បធម៍វៀតណាម វាបង្ហាញនូវ​ទេពកោ
សលរបស់មនុស្សវៀតណាមបុរាណតាមរយៈការមើលផ្កាយព្រះច័ន្ទ​ដើម្បីព្យាករណ៍
អាកាសធាតុ។ ដល់ឥឡូវនេះជនរួមជាតិ Muong Bi នៅជឿជាក់​ទៅលើការណែនាំ
របស់ប្រតិទិន Doi និងគេចាត់ទុកដូចជាវត្ថុពិសិដ្ឋរបស់​ជនរួម​ជាតិ Muong៕

TAG
ប្រតិទិន Doi របស់ជនរួមជាតិ Muong

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត