logo

ប្រទេសដំបូងគេដែលហាមឃាត់ការ​ប្រើ​ប្រាស់​បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ

2025/12/10 | 11:36:11
(VOVWORLD) - នាថ្ងៃទី ១០ ខែធ្នូ ប្រទេសបានក្លាយជាប្រទេសដំបូងបង្អស់នៅលើពិភពលោកដែលបានហាមឃាត់កុមារមិនឱ្យប្រើប្រាស់បណ្តាញសង្គម។ រដ្ឋាភិបាលអូស្ត្រាលីសង្ឃឹមថា ការសម្រេចចិត្តនេះនឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបណ្តាញសង្គមលើកុមារ។

គណនីបណ្តាញសង្គមរាប់សែនរបស់កុមារអាយុក្រោម ១៦ ឆ្នាំនៅអូស្ត្រាលីត្រូវបានបិទចាប់តាំងពីច្បាប់កំណត់អាយុនៃការប្រើប្រាស់បណ្តញសង្គមបានចូលជាធរមាន។ វេទិកាបណ្តាញសង្គមចំនួន១០ ត្រូវបានទាមទារឱ្យអនុវត្តន៍បទប្បញ្ញត្តិនេះ រួមមាន៖ Facebook, Instagram, Kick, Reddit, Snapchat, Threads, TikTok, X, YouTube និង Twitch។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានបញ្ជាក់ថា បទប្បញ្ញត្តិថ្មីនឹងជួយកុមារឱ្យអភិវឌ្ឍក្នុងបរិយាកាសដែលមានសុវត្ថិភាពជាង និងមានពេលវេលាដើម្បីអភិវឌ្ឍជំនាញជីវិត ទំនាក់ទំនងដោយផ្ទាល់ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

ចាប់តាំងពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ មក កុមារអាយុក្រោម ១៦ ឆ្នាំបានទទួលការជូនដំណឹងថា គណនីបណ្តាញសង្គមរបស់ពួកគេត្រូវបានបិទ។ កុមារអាយុក្រោម ១៦ ឆ្នាំក៏មិនអាចបង្កើតគណនីថ្មីបានដែរ៕


TAG
VOV/VOVworld/ហាមឃាត់ការ​ប្រើ​ប្រាស់​បណ្តាញសង្គម/កុមារអាយុក្រោម ១៦ ឆ្នាំ/អូស្ត្រាលី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត