logo

ប្រទេសទាំងអស់សុទ្ធតែមានកាតព្វកិច្ចគោរពតាមគោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិ

2020/7/16 | 11:36:53
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមាន មូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពទៅលើប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ដោយ ស្របតាមច្បាប់អន្តរជាតិ។
 អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang។

កាលពីថ្ងៃទី១៤ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានថ្លែងតាមរយៈគណនី Twitter ថា សិទ្ធិពាក់ព័ន្ធនានា របស់ចិននៅសមុទ្រខាងកើតត្រូវបានបង្កើតឡើងក្នុងអំឡុងប្រវត្តិសាស្ត្រ ដោយសារសកម្មភាពរបស់ ចិននៅក្នុងតំបន់នេះបានកើតឡើង២០០០ឆ្នាំ មុនរួចហើយ។ នៅចំពោះមុខការថ្លែងនេះ ក្នុងសន្និសីទសារព័ត៌មាននៅ ទីក្រុងហាណូយនារសៀលថ្ងៃទី១៦ កក្កដា អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមាន មូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពទៅលើប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ដោយ ស្របតាមច្បាប់អន្តរជាតិ។ វៀតណាមចាត់ទុកថា ប្រទេសទាំងអស់សុទ្ធតែ មានកាតព្វកិច្ចគោរពតាមគោលការណ៍ជាសារវ័ន្តនានានៃច្បាប់អន្តរជាតិ។

និយាយដល់ការទទួលខុសត្រូវរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

“ការរក្សាតំបន់សមុទ្រខាងកើតប្រកបដោយសន្តិភាព ស្ថិរភាពនិងការ អភិវឌ្ឍ មិនត្រឹមតែជាគោលបំណងប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួម របស់ប្រទេសទាំងអស់នៅសមុទ្រខាងកើត ក្នុងតំបន់និងសហគមន៍អន្តរ ជាតិទៀតផង។ ដើម្បីប្រែគោលដៅនេះទៅជាការពិត តម្រូវឲ្យមានការខិតខំ ប្រឹងប្រែងរួមរបស់ប្រទេសនានាដោយឈរលើការគោរពច្បាប់អន្តរជាតិ ការ អនុវត្តយ៉ាងពេញលេញនូវបទបញ្ញត្តិនៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គ ការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ទៀត ផង។ វៀតណាមបាន កំពុង ហើយនឹងបន្តរួមចំណែកយ៉ាងសកម្មទៅក្នុងការខិតខំប្រឹងប្រែងរួម ឆ្ពោះទៅគោលដៅនេះជាពុំខានឡើយ”៕

TAG
VOV/VOVworld/វៀតណាម/សមុទ្រខាងកើត/ចិន/អធិបតេយ្យភាព/កោះ/Hoang Sa/Truong Sa

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត