logo

ប្រធានតំណាងអង្គការយូណេស្កូ៖ ការវិនិយោគលើមនុស្សនិងវប្បធម៌គឺជាគន្លឹះនាំមកនូវសុភមង្គលសម្រាប់ប្រជាជន

2026/3/20 | 06:25:00
(VOVWORLD) - ថ្ងៃទី ២០ ខែមីនានេះ គឺជាទិវាសុភមង្គលអន្តរជាតិ។ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ ឆ្នាំនេះ វៀតណាមបានរៀបចំសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន  ដោយមានសារថា “សុភមង្គលសម្រាប់គ្រប់គ្រួសារទាំងអស់”។ 
លោក Jonathan Baker ប្រធានការិយាល័យតំណាងអង្គការយូណេស្កូប្រចាំនៅវៀតណាម (រូបថត៖ TTXVN)

សកម្មភាពទាំងនេះមានគោលបំណងបង្កើនការយល់ដឹង ក្នុងសង្គមទាំង មូល អំពីតូនាទីនិងសារៈសំខាន់នៃសុភមង្គលបុគ្គល គ្រួសារ និងសហគមន៍ ឆ្ពោះទៅរកការកសាងសង្គមមួយដែលយុត្តិធម៌ ប្រជាធិបតេយ្យ អរិយធម៌ និងសប្បាយរីករាយ។

ក្រឡេកមើលវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វៀតណាម ក្នុងការលើកកម្ពស់កម្រិត សុភមង្គលរបស់ប្រជាជន ក្នុងឱកាសនេះ លោក Jonathan Baker ប្រធានការិយាល័យតំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាមជឿជាក់ថា ចំណុចស្នូលនៃភាពជោគជ័យរបស់វៀតណាម ក្នុងការកែលម្អសន្ទស្សន៍សុភមង្គល នារយៈពេលប៉ុន្មានឆ្នាំមកនេះ គឺជាការវិនិយោគយ៉ាងខ្លាំងក្លាលើមនុស្ស។ ប្រទេសវៀតណាមបានបង្កើនការវិនិយោគហិរញ្ញវត្ថុ នៅក្នុងប្រព័ន្ធអប់រំ ដោយឧបត្ថម្ភដល់គ្រូបង្រៀន និងសិស្ស។ លើសពីនេះ វៀតណាមក៏ជាប្រទេសឈានមុខគេលើពិភពលោក តែងតែផ្តោតសំខាន់លើវប្បធម៌ ដូចជាផ្នែកមួយនៃការអភិវឌ្ឍនិងការវិនិយោគលើវប្បធម៌ អត្តសញ្ញាណជាតិ ពិតជាបាននាំមកនូវសុភមង្គលសម្រាប់ប្រជាជន។

ប្រធានការិយាល័យតំណាងអង្គការយូណេស្កូប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមកំពុងបោះជំហានឥតឈប់ឈរ ឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីរក្សាល្បឿនអភិវឌ្ឍន៍ និងសម្រេចបាននូវមហិច្ឆតានេះនៅក្នុងបណ្តាឆ្នាំខាងមុខ បញ្ហាគន្លឹះគឺត្រូវបន្តវិនិយោគលើវិស័យសំខាន់ៗដូចជា អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវប្បធម៌។ ការដែលវៀតណាមជ្រួតជ្រាបអំពីសារៈសំខាន់នៃកត្តាទាំងនេះ គឺជាទិដ្ឋភាពសំខាន់មួយក្នុងការធានាសន្ទុះអភិវឌ្ឍន៍៕

TAG
VOV/VOVworld/ប្រធានតំណាងអង្គការយូណេស្កូ/វិនិយោគ/វប្បធម៌/គន្លឹះ/សុភមង្គល/ប្រជាជន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត