logo

ប្រធានាធិបតីបារាំងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៣-៥ ខែធ្នូ

2025/11/28 | 09:57:44
(VOVWORLD) - ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ៣-៥ ខែធ្នូ។ ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពការទូតដ៏សំខាន់មួយ ដែលមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងរក្សាបណ្តាញសន្ទនាជាយុទ្ធសាស្ត្ររវាងទីក្រុងប៉ារីស និងទីក្រុងប៉េកាំង។

ខ្លឹមសារនៃកិច្ចពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរត្រូវបានរំពឹងថានឹងគ្របដណ្តប់លើប្រធានបទសំខាន់ៗជាច្រើនដូចជា៖ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការអាកាសធាតុ ជម្លោះនៅអ៊ុយក្រែន សន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាតួនាទីបច្ចុប្បន្នរបស់សហភាពអឺរ៉ុប។ ជាមួយនឹងកាលវិភាគការងាររយៈពេល ៣ ថ្ងៃដ៏មមាញឹក ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Macron នឹងរួមចំណែកដល់ការកែសម្រួលទិសដៅនៃទំនាក់ទំនងបារាំង-ចិន ខណៈពេលដែលបង្កើតសន្ទុះថ្មីសម្រាប់ដំណើរការសន្ទនារវាង...សហភាពអឺរ៉ុប និងចិន ក្នុងឆ្នាំ២០២៦៕

TAG
VOV/VOVworld/បារាំង/បំពេញទស្សនកិច្ច/ចិន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត