logo

ប្រធានាធិបតីអាមេរិកជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីពិភាក្សាលើ​បញ្ហាអ៊ីរ៉ង់ និងហ្គាហ្សា

2025/12/30 | 11:47:16
(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃទី ២៩ ខែធ្នូ បានជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Florida ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកទី ៥ ទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Trump បានសម្តែងការគាំទ្រចំពោះមេដឹកនាំអ៊ីស្រាអែល ដោយលើកសរសើរលោក Netanyahu ចំពោះការប្រកាន់ខ្ជាប់នូវផែនការស្តីពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស បើទោះបីជាជំនួយការ និងសម្ព័ន្ធមិត្តមួយចំនួនបានអះអាងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងពន្យារពេលការអនុវត្តបទប្បញ្ញត្តិមួយចំនួននៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីខែតុលាក៏ដោយ។ ប្រធានាធិបតីអាមេរិកក៏បានបង្ហាញពីបំណងចង់អនុវត្តន៍ដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសក្នុងពេលឆាប់ៗ ប៉ុន្តែបានសង្កត់ធ្ងន់ថា ល័ក្ខខ័ណ្ឌចាំបាច់គឺហាម៉ាសត្រូវតែរំសាយអាវុធ។

ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ លោក Trump ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្នមិនមានភស្តុតាងណាមួយដែលបង្ហាញថា អ៊ីរ៉ង់កំពុងកសាងឡើងវិញនូវកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។

នាថ្ងៃដដែលនោះ កងពលធំ Al-Qassam ដែលជាក្រុមប្រដាប់អាវុធសំខាន់របស់ហាម៉ាស បានប្រកាសថា ខ្លួននឹងមិនរំសាយអាវុធទេ មុនពេលកងទ័ពអ៊ីស្រាអែលបញ្ចប់ការទន្ទ្រានកាន់កាប់ និងដកថយទាំងស្រុងពីតំបន់ហ្គាហ្សា។ លោក Abu Obeida អ្នកនាំពាក្យថ្មីរបស់កងពលធំ Al-Qassam បានបញ្ជាក់ថា សព្វាវុធរបស់ហាម៉ាសគឺសម្រាប់ការពារប្រជាជនប៉ាឡេស្ទីន៕

TAG
VOV/VOVworld/អាមេរិក/អ៊ីស្រាអែល/​បញ្ហាអ៊ីរ៉ង់/ជម្លោះ​ហ្គាហ្សា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត