logo

ប្រធានាធិបតីអាមេរិកបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុង​ធ្វើការចរចា

2026/3/25 | 10:09:02
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២៤ ខែមីនា បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ «កំពុងចរចានៅពេលនេះ» ដែលបង្កឲ្យមានការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងដែលអាចសម្រេចបានដើម្បីបញ្ឈប់ជម្លោះ បើទោះបីជាអ៊ីរ៉ង់នៅតែបដិសេធការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកក៏ដោយ។

ថ្លែងនៅក្នុងការិយាល័យអូវ៉ាល់ លោកប្រធានាធិបតី ដូណាល ត្រាំ បានឲ្យដឹងថា ការសម្រេចចិត្តបញ្ឈប់ការវាយប្រហារជាបណ្តោះអាសន្នលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ គឺកើតចេញពីវឌ្ឍនភាពការទូត។ លោកបានឲ្យដឹងថា ការចរចាកំពុងដំណើរការរវាងលោកអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងបេសកជនពិសេសពីររូបគឺលោក Steve Witkoff និងលោក Jared Kushner។

ប្រធានាធិបតីអាមេរិកបានបង្ហាញថា អ៊ីរ៉ង់បានធ្វើ «សម្បទានដ៏សំខាន់» ទាក់ទងនឹងវិស័យថាមពល ដោយចាត់ទុកនេះជាសញ្ញាវិជ្ជមាន ខណៈដែលភាគីទាំងពីរកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងចរចាដើម្បីបញ្ឈប់ជម្លោះ។

ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មេដឹកនាំក្នុងតំបន់កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតនៅពីក្រោយឆាក ដើម្បីជំរុញ ការបញ្ឈប់ជម្លោះ៕

TAG
VOV/VOVworld/អាមេរិក/អ៊ីរ៉ង់/ការចរចា/ជម្លោះ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត