logo

ប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទជាក់ស្តែងជាមួយបេសកជនអាមេរិក

2025/12/7 | 10:29:33
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff និងទីប្រឹក្សា Jared Kushner ប្រកបដោយភាពជាក់ស្តែងនិងមានចរិតលក្ខណៈស្ថាបនា។ 
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky  (រូបថត៖ REUTERS)

ជំនួបនេះបានកើតឡើងនៅពេលដែលវង់ចរចារវាងគណៈប្រតិភូអ៊ុយក្រែន និងបេសកជនអាមេរិកនៅរដ្ឋ Florida បានចូលដល់ថ្ងៃទីបី។

នៅលើបណ្តាញសង្គម X លោក Volodymyr Zelensky បានលើកច្បាស់ថា៖ “អ៊ុយក្រែនបញ្ជាក់ថា ខ្លួននឹងបន្តសហការដោយស្មោះត្រង់ជាមួយភាគីអាមេរិក ដើម្បីសម្រេចបាននូវសន្តិភាពដ៏ពិតប្រាកដ” ហើយបានប្រកាសថា គណៈប្រតិភូអ៊ុយក្រែន និងបេសកជនរបស់ប្រធានាធិបតី Trump បានព្រមព្រៀងគ្នាលើជំហានបន្ទាប់ និងទម្រង់នៃការចរចានាពេលខាងមុខជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកប្រធានាធិបតី Zelensky ក៏បានបន្ថែមថា ជំនួបសន្ទនាតាមទូរស័ព្ទនេះផ្តោតលើបញ្ហាសំខាន់ៗ ដែលអាចធានាបាននូវការបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងបានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់អ៊ុយក្រែននៅក្នុងការចរចាថា រាល់ជំហានណាមួយដើម្បីសម្រេចបានសន្តិភាព សន្តិសុខ និងការកសាងឡើងវិញសម្រាប់អ៊ុយក្រែន ត្រូវតែអាចធ្វើទៅបាន និងអាចអនុវត្តបានក្នុងស្ថានភាពជាក់ស្តែង៕

TAG
VOV/VOVworld/ប្រធានាធិបតីអ៊ុយក្រែន/សន្ទនា/តាមទូរស័ព្ទ/ជាក់ស្តែង/បេសកជនអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត