logo

ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក ជួបជាមួយសហគ្រាសនៃប្រទេសទាំងពីរ

2025/11/20 | 11:23:13
(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការមកកាន់វៀតណាម ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុង ជួបសំណេះសំណាលជា មួយសហគ្រាសនៃសាធារណរដ្ឋឆែក និងវៀតណាម។
ជួបសំណេះសំណាលជា មួយសហគ្រាសនៃសាធារណរដ្ឋឆែក និងវៀតណាម។ រូបថត៖ Minh Đuc/TTXVN

ថ្លែងនៅក្នុងជំនួបនេះ ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានសង្កត់ធ្ងន់ថា វៀតណាម និងសាធារណរដ្ឋឆែកមានគុណសម្បត្តិធំៗចំនួន៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមមាន៖ ទំនាក់ទំនងសាមគ្គីភាពអស់រយៈពេល ៧៥ ឆ្នាំរវាងប្រទេសទាំងពីរ នៅពេលដែលប្រទេសឆេកូស្លូវ៉ាគី (បច្ចុប្បន្នជាឆែក និងស្លូវ៉ាគី) គឺជាប្រទេសអឺរ៉ុបដំបូងគេដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។

ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil។ រូបថត៖ Minh Đuc/TTXVN

បច្ចុប្បន្ន នៅសាធារណរដ្ឋឆែក  មានប្រជាជនវៀតណាមជាង ៣០០,០០០ នាក់ដែលនិយាយ និងយល់ច្បាស់ភាសាឆែក; ប្រជាជនដើមកំណើតវៀតណាមប្រហែល ៥០,០០០នាក់កំពុងរស់នៅសាធារណរដ្ឋឆែក ដោយបង្កើតជាសហគមន៍ជនជាតិភាគតិចផ្លូវការដែលមានសិទ្ធិពេញលេញ។ ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានបញ្ជាក់ថា ទាំងនេះគឺជាកត្តាពិសេសដែលបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើតទំនាក់ទំនងសហប្រតិបត្តិការអាជីវកម្មរវាងសាធារណរដ្ឋឆែក និងវៀតណាម៕

យោងតាមទិន្នន័យពីនាយកដ្ឋានវិនិយោគបរទេស ក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីសរុបរវាងវៀតណាម និងសាធារណរដ្ឋឆែកសម្រេចបាន ១,៦ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន សាធារណរដ្ឋឆែកមានគម្រោងវិនិយោគចំនួន ៤៦ នៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបប្រហែល ៩១,៥ លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ៥២ ក្នុងចំណោមប្រទេស និងតំបន់ដែនដីសរុបទាំង ១៥៣ ដែលវិនិយោគនៅវៀតណាម៕ 
TAG
VOV/VOVworld/ព្រឹទ្ធសភា/សាធារណរដ្ឋឆែក/សហគ្រាស/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត