logo

ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយប្រធានាធិបតី មីយ៉ាន់ម៉ា Thein Sein.

2012/3/20 | 11:42:51
ថ្ងៃទី ២០មិនា ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein និងគណៈ ប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នារសៀលថ្ងៃដ
ដែល ពិធីទទួលប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein​បានរៀបចំឡើងដ៏មហោ
ឡារិត នៅ វិមានប្រធានរដ្ឋ។

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាមTruong Tan Sang នាថ្ងៃទី ២០មិនា ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein និងគណៈ ប្រតិភូជាន់ខ្ពស់បានអញ្ជើញមកបំពេញទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម។ នារសៀលថ្ងៃដដែល ពិធីទទួលប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein​បានរៀបចំឡើងដ៏មហោឡារិត នៅ វិមានប្រធានរដ្ឋ។ បន្ទាប់ពីពិធី ទទួល ប្រធានរដ្ឋTruong Tan Sangបានមានជំនួបសន្ទនាជាមួយ ប្រធានាធិបតីមីយ៉ានម៉ា Thein Sein។ ប្រធានរដ្ឋ Truong Tan Sang បានសម្តែង នូវការពេញ​ចិត្តចំពោះ ការអភិវឌ្ឍន៌នៃទំនាក់ទមនងមិត្តិភាពរបស់ប្រទេស ទាំង ពីរ៖  “វៀតណាមមានការយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងលើច្រើនវិស័យជាមួយ មីយ៉ាន់ម៉ាយើងខ្ញុំក៏ដឹងដែរថាទំនាក់ទំនងនេះចាប់ផ្តើមតាំងពីយូរណាស់មកហើយនិងត្រូវបាន
គ្រប់ជំនាន់ក្រោយពូនជ្រុំឲ្យ ល្អប្រសើថែមទៀត។”

ក្នុងបរិយាកាសមិត្តភាព​និងស្មោះត្រង់ប្រធានរដ្ឋវៀតណាម​Truong Tan Sang និង​ប្រធានាធិបតី​ Thein Sein បានជូនដំណឹងគ្នាអំពីសភាពការណ៍នៅ​ប្រទេស​និមួយៗនាពេលកន្លងទៅនេះ។ភាគីទាំង២បានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិដែលភាគីទាំង២​មានការយកចិត្តួទុកដាក់ដូចគ្នា។ភាគីទាំង២បានសំដែងនូវ​គោល​បំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង២​ ពិសេសគឺការ​សាងសង់ខ្សែផ្លូវគោកពី​វៀតណាម​ទៅមីយ៉ាន់ម៉ានិងឡាវ។ក្រៅពីនោះ​ភាគីទាំង២​បានឯកភាពជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការក្នុងក្របខ័ណ​ASEAN និង​ អង្គការអន្តរជាតិ
ដូចជា​GMS-​ACMECS និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជា មួយកម្ពុជាឡាវនិងមីយ៉ាន់ម៉ា
(CLMV) ជាដើម។វៀតណាមអះអាងនូវការគាំទ្រ​ មីយ៉ាន់ម៉ាទទួលតួនាទីជាប្រធាន​ASEAN នាឆ្នាំ​២០១៤។

នារសៀលថ្ងៃដដែលនាយករដ្ធមន្ត្រី Nguyen Tan Dungបានជួបសន្ទនាជាមួយប្រធានាធិបតី
មីយ៉ានម៉ា Thein Sein។ នាយករដ្ធមន្ត្រី បានស្នើឲ្យភាគីទាំងពីររក្សាយន្តការពិគ្រោះនយោបាយ
ប្រចាំឆ្នាំរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការក្នុងមហាអនុដំបន់
ទន្លេមេគ្គង ជំរុញ​ការអនុវត្តបណ្ដាកម្មវិធីកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបណ្ដាវិស័យដែល
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព ពិសេសគឺក្នុងវិស័យកសិកម្ម ជលផល​រុក្ខាកម្ម ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងថាមពលជាដើម៕

TAG
ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein/បំពេញទស្សនកិច្ច/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត