logo

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

2026/3/18 | 11:39:59
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែមីនា នៅវិមានប្រធានរដ្ឋ លោកលឿង គឿង ប្រធានរដ្ឋវៀតណាម បានទទួលជួបឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងដូមីនីកា ដែលអញ្ជើញ
មកជូនសារតាំងនៅពេលចូលកាន់តំណែងនៅប្រទេសវៀតណាម។
លោកប្រធានរដ្ឋលឿង គឿង ទទួលជួបលោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូតកម្ពុជា និងគណៈប្រតិភូ។ (រូបថត៖ VOV)

ទទួលជួបឯកអគ្គរាជទូតកម្ពុជា លោកស្រី ទូច សុផារត្ន ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសម្តែងទំនុកចិត្តថា ជាមួយនឹងបទពិសោធន៍ការទូតរបស់ខ្លួន លោកស្រីឯកអគ្គរាជទូតនឹងមានការរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការជំរុញទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកប្រធានរដ្ឋ លឿង គឿង ទទួលជួបឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត លោក Thammer Mohammed Al Gosaibi។ (រូបថត៖ VOV)

ទទួលជួបឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត លោក Thammer Mohammed Al Gosaibi លោកប្រធានរដ្ឋបានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងតំបន់ ជាពិសេសនៅក្នុងពិភពអារ៉ាប់និងឥស្លាម។ លោកប្រធានរដ្ឋបានសម្ដែងនូវបំណងនិងជំនឿជាក់ថា សន្តិភាព និងស្ថិរភាពនឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងតំបន់មជ្ឈិមបូព៌ា។

លោក Jean-Francois Harvey ឯកអគ្គរដ្ឋទូតដូមីនីកាប្រគល់សារតាំងជូនប្រធានរដ្ឋវៀតណាម។ (រូបថត៖ VOV)

ដោយអបអរសាទរលោក Jean-Francois Harvey ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតដំបូងគេរបស់ដូមីនីកាប្រចាំនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសក្នុងការលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងស្នើឲ្យដូមីនីកាជួយគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយសហគមន៍បណ្ដាប្រទេសការ៉ាប៊ីន (CARICOM) ផងដែរ។

បណ្ដាឯកអគ្គរដ្ឋទូតបានអបអរសាទរប្រទេសវៀតណាមចំពោះការសម្រេចប្រកបដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នាថ្ងៃទី១៥ ខែមីនាកន្លងទៅ ព្រមទាំងបានអបអរសាទរវៀតណាមចំពោះសមិទ្ធផលដែលសម្រេចបាន ជាពិសេសអត្រាកំណើនស្ថិរភាព ដែលឈានដល់ជាង ៨% ក្នុងឆ្នាំ២០២៥ និងឆ្ពោះទៅរកគោលដៅកំណើនពីរខ្ទង់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ៕

TAG
VOV/VOVworld/ប្រធានរដ្ឋ/វៀតណាម/លឿង គឿង/ឯកអគ្គរដ្ឋទូត/ជូនសារតាំង/កម្ពុជា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត