logo

ប្រធាន​រដ្ឋ​វៀតណាម​ លោក លឿង គឿង ទទួលជួបប្រធានរដ្ឋសភាកូរ៉េខាងត្បូង​

2025/11/22 | 08:28:47
(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានទទួលជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won Shik ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការមកវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានទទួលជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won Shik។ រូបថត៖ VOV

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won Shik  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានរដ្ឋ លឿង គឿង ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Gyeongju ដោយរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំ។ លោកបានឲ្យដឹងថា កូរ៉េខាងត្បូងនឹងចែករំលែកបទពិសោធន៍យ៉ាងសកម្មនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៧ ប្រកបដោយជោគជ័យនៅវៀតណាម។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកូរ៉េខាងត្បូង ប្រធានរដ្ឋលោក លឿង គឿង បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយ; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ក្រសួង មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ បង្ការនិងទប់ស្កាត់បទល្មើសឆ្លងដែន; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។ ប្រធានរដ្ឋសភា លោក Woo Won Shik បានឲ្យដឹងថា លោកនឹងសម្របសម្រួលជាមួយស្ថាប័ននីតិបញ្ញត្តិវៀតណាម ដើម្បីគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរក៏បានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅក្នុងវេទិកាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក និងខិតខំជំរុញដំណើរការសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ៕

TAG
VOV/VOVworld/ប្រធាន​រដ្ឋ​/វៀតណាម​/រដ្ឋសភា/កូរ៉េខាងត្បូង​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត