logo

ប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន អញ្ជើញចូលរួមសន្និសីទជួបប្រាស្រ័យអ្នកបោះឆ្នោតជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៦

2026/3/3 | 11:09:00
(VOVWORLD) - ថ្ងៃទី៣ ខែមីនា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងបេក្ខជនបានចូលរួមកិច្ចប្រជុំជួបប្រាស្រ័យ អ្នកបោះឆ្នោតជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ នៅឃុំ អាន ញឺន តី និងឃុំ តឹន អានហុយ ទីក្រុងហូជីមិញ។ 
 ប្រធានរដ្ឋសភាលោក  ត្រឹន ថាញ់ មិន និងគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយអ្នកបោះឆ្នោតនៅឃុំំ តឹន អានហុយ និងឃុំគូជី ទីក្រុងហូជីមិញ (រូបថត៖ ឡេ ទ្វៀត/VOV)

នៅក្នុងកិច្ចប្រជុំនេះ តាងនាមបេក្ខជន លោក ត្រឹនថាញ់ មិន ប្រធានរដ្ឋសភា បានសន្យាថា នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកម្មវិធីសកម្មភាពដែលបានបំភ្លឺ ហើយបានសម្តែងក្តីសង្ឃឹមថា អ្នកបោះឆ្នោតនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រសកម្មភាពរបស់រដ្ឋសភា ដើម្បីឱ្យប្រទេសជាតិអាចអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

 ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ ឡេ ទ្វៀត/VOV)

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានថ្លែងថា រដ្ឋសភាបានចេញយន្តការ និងគោលនយោបាយជាក់លាក់ជាច្រើន ដើម្បីបង្កើតឱកាសសម្រាប់ការអភិវឌ្ឍដ៏លេចធ្លោ ហើយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគទីក្រុងក៏បានគូសបញ្ជាក់ពីភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន ១២ ផងដែរ។ ដោយបញ្ជាក់ថា កម្លាំងស្នូលនៅតែស្ថិតនៅក្នុងប្រជាជន ប្រជាជនគឺជាមូលដ្ឋានគ្រឹះ លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់តួនាទីរបស់ប្រជាជន និងអាជីវកម្ម ដើម្បីអភិវឌ្ឍមូលដ្ឋាននានានៃទីក្រុង និងដោះស្រាយបញ្ហាដែលជាកង្វល់របស់ប្រជាជន និងអាជីវកម្មជាមូលដ្ឋាន៕

TAG
VOV/VOVworld/ប្រធានរដ្ឋសភា/លោក ត្រឹនថាញ់ មិន/សន្និសីទ/ជួបប្រាស្រ័យ/អ្នកបោះឆ្នោត/បេក្ខជន/សមាជិកសភានីតិកាលទី១៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត