logo

ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដុងថាប

2026/1/31 | 08:51:54

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែមករា នៅខេត្តដុងថាប លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត រួមជាមួយក្រុមការងារ បានជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដុងថាប ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១។ 

លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន ថ្លែងនៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដុងថាប។ (រូបថត៖ Le Tuyet/VOV)

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានស្នើឱ្យខេត្តដុងថាប បន្តពិនិត្យ បង្កើត ធ្វើបច្ចុប្បន្នភាព និងបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោត ធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្វើការ ឬសិក្សានៅឆ្ងាយពីផ្ទះ ជនពិការ និងមនុស្សចាស់ ជាដើម។ លើសពីនេះ ខេត្តដុងថាប ត្រូវបង្កើនការងារឃោសនា ផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតក្នុងការចូលរួមក្នុងការបោះឆ្នោត និងលើកទឹកចិត្តអ្នកបោះឆ្នោតទៅបោះឆ្នោតយ៉ាងគ្រប់គ្រាន់។

លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន ត្រួតពិនិត្យមណ្ឌលបោះឆ្នោតលេខ១០ ឃុំ Ba Sao ខេត្តដុងថាប។ (រូបថត៖ Le Tuyet/VOV)

“ជ្រួតជ្រាប និងអនុវត្តន៍ឲ្យបានពេញលេញនូវសុន្ទរកថាណែនាំសំខាន់ៗរបស់សមមិត្តអគ្គលេខាបក្ស តូ ឡឹម នៅក្នុងសន្និសីទទូទាំងប្រទេសស្តីពីការអនុវត្តការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១ ដោយធានាថា ការបោះឆ្នោតត្រូវបានធ្វើឡើងតាមបែបប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាព និងសន្សំសម្ចៃ ជ្រើសរើសបុគ្គលឆ្នើមដែលមានទាំងគុណធម៌និងទេពកោសល្យ សក្តិសមតំណាងឱ្យឆន្ទៈ សេចក្តីប្រាថ្នា និងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់”។

មុននោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារគោលនយោបាយ ប្រជាជនដែលមានស្ថានភាពលំបាក កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត៕

TAG
VOV/VOVworld/ប្រធានរដ្ឋសភា/វៀតណាម/បោះឆ្នោត/សមាជិកសភា/ក្រុមប្រឹក្សាប្រជាជន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត